ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាល ៖ ច្រានចោលភ្លាមៗនូវព័ត៌មានថា មានជនជាតិចិនម្នាក់ រត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ  សមត្ថកិច្ចកំពុងស្វែងរកអ្នកប្រឌិតព័ត៌មាន

ក្រសួងសុខាភិបាល ៖ ច្រានចោលភ្លាមៗនូវព័ត៌មានថា មានជនជាតិចិនម្នាក់ រត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ  សមត្ថកិច្ចកំពុងស្វែងរកអ្នកប្រឌិតព័ត៌មាន

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលភ្លាមៗនូវព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានជនជាតិចិនម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ថា ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមខាងលើឡើយ ដែលព័ត៌មាននេះជាព័ត៌មាន មិនពិតទាល់តែសោះ។ អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅ​មណ្ឌលសុខភាពព្រែកព្នៅ។

ការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ «មន្ទីរទេសចរណ៍ ខេត្តកែប» និងបណ្តាញសង្គមមួយចំនួនទៀត បានបង្ហោះអត្តសញ្ញាណបណ្ណ និងរូបថតជនជាតិចិនម្នាក់ឈ្មោះ Qhou Daoqing ដោយអះអាងថា ជនជាតិចិនរូបនេះបានឆ្លងកូវីដ១៩ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវស្វែងរកជនដែលកាន់កាប់ និងបង្ហោះព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់ការ​តាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya