ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ក្មេងស្រីម្នាក់ លង់ទឹកទន្លេមេគង្គស្លាប់  នៅកំពង់ចាម

ភ្ញាក់ផ្អើល! ក្មេងស្រីម្នាក់ លង់ទឹកទន្លេមេគង្គស្លាប់  នៅកំពង់ចាម

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងនៅ រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង

ទន្លេមេគង្គ ត្រង់ចំណុចជិតស្ពានកោះប៉ែន ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្មេងស្រី ម្នាក់ក្នុងចំណោម៤នាក់បានលង់ទឹកស្លាប់ ខណៈពួកគេចុះទៅលេងទឹកទន្លេមេគង្គ ។

សពក្មេងស្រីរងគ្រោះ ឈ្មោះ​ ហេង លីតា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទី ១ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ផ្អែកតាមការបំភ្លឺ្លរបស់ឈ្មោះ  ថុង ដាលីន ភេទស្រី បានអោយដឹងថា នៅថ្ងៃទី២៦.០២.២០២១ វេលាម៉ោង ១៤.និង០០រសៀល ខ្លួនបានចេញពីផ្ទះម្នាក់ឯង មកជួបមិត្តភក្ដ័៣នាក់ ទាំងអស់មានគ្នា៤នាក់ ១រូបខ្លួន ២ឈ្មោះ យឿន ស្រីនុត ភេទស្រី១៣ឆ្នាំ ,៣ ឈ្មោះ ស្រីណែត ,៤ ឈ្មោះ ហេង លីតា ភេទស្រីអាយុ១៤ឆ្នាំ  ខ្លួននិងមិត្តភ័ក្តិខ្លួនបានទៅលេងទឹក ពេលកំពុងលេងបានមួយសន្ទុះមិត្តខ្លួន លីតា បានលង់ទឹកពេលនោះពួកខ្លួនភ័យ ក៏ស្រែកអោយគេជួយ តែជួយមិនបានក៏លិចបាត់ទៅ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានប្រគល់សពអោយទៅ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya