ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ  ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ   នៅភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ  ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ   នៅភ្នំពេញ

(ភ្នំពេញ)៖  សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

ជនសង្ស័យមានឈ្មោះ មឿន រស្មី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងកម្មករក្នុង បុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យនាពេលនេះ ធ្វើឡើងតបតាមបណ្តឹរបស់នារីរងគ្រោះ ដោយប្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង

០៣ទៀបភ្លឺថ្ងៃទ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយខ្លួនគេងពុំលក់ ខ្លួនក៏ងើបដើរសំដៅទៅបន្ទប់របស់នារីរងគ្រោះដែលជាកម្មករសំណង់ជាមួយគ្នា ពេលដើរទៅដល់មុខបន្ទប់របស់នាងឃើញបន្ទប់បានបិទជិត ខ្លួនក៏ចូលទៅហែកទ្វារដើម្បីលូនចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ហើយក៏ឃើញនាងកំពុងគេងម្នាក់ឯង។ ឆ្លៀតឱកាសល្អខ្លួន បានស្ទុះទៅឱបនាងពីលើ ស្រាប់តែនាងដឹងខ្លួនបានចាប់កអាវខ្លួនជាប់ និងស្រែកឲ្យគេជួយ ហើយក៏មានបុរសម្នាក់ជាមេជាងដែលគេងនៅបន្ទប់ក្បែរនោះ រត់មកជួយចាប់រូបខ្លួនប្រគល់ឲ្យ សមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅតែម្តងទៅ។ ជនសង្ស័យ នេះធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya