ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្មេងស្ទាវមួយក្រុម ៥នាក់ ជំនាញបង្ហោះម៉ូតូបង្អួតគេឯង នៅមុខសួនច្បារក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន  នៅកណ្តាល

ក្មេងស្ទាវមួយក្រុម ៥នាក់ ជំនាញបង្ហោះម៉ូតូបង្អួតគេឯង នៅមុខសួនច្បារក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន  នៅកណ្តាល

 (កណ្ដាល)៖  ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចផ្លូវ២១A ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ក្មេងស្ទាវមួយក្រុមមានគ្នា៥នាក់ ជំនាញបង្ហោះម៉ូតូបង្អួតគេឯង នៅមុខសួនច្បារក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំអប់រំធ្វើកិច្ចសន្យា និងហៅឪពុកម្ដាយមកធានាយកទៅអប់រំបន្ថែម។

ក្មេងស្ទាវទាំង៥នាក់នោះ រួមមាន៖ ទី១៖ឈ្មោះឡាយ រតនៈ អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ លី វណ្ណា អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ តាំង ឡយស៊ាង អាយុ១៥ឆ្នាំ, ទី៤៖ឈ្មោះ អៀ សុខហេង អាយុ១៦ឆ្នាំ និងទី៥៖ឈ្មោះ ស៊ឹម លីហ័ង្ហ អាយុ១៥ឆ្នាំ។

កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញ ក្រុមជនសង្ស័យខាងលើកំពុងជិះម៉ូតូបង្ហោះ។

កម្លាំងបានស្ទាក់ចាប់ឃាត់ខ្លួនទាំង៥នាក់ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងស្ទាវទាំង៥នាក់នេះ បានសារភាពថា ពួកគេពិតជាបានបង្ហោះម៉ូតូពិតប្រាកដមែន ហើយទើបតែបង្ហោះលើកទី១ទេ ចំណែកឯគ្រឿងញៀនវិញ មិនធ្លាប់ប្រើប្រាស់ឡើយ។ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលមកធានាដើម្បីត្រឡប់ទៅផ្ទះវិញ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya