ព្រៃវែង ៖ លោកតាឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ ចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុកកំពង់ត្របែក ព្រៃវែង។ ក្រោយពីទទួលពាក្យបណ្តឹង ពីឈ្មោះ សែ រ៉ា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ជាម្តាយបង្កើតជនរងគ្រោះ)បានប្តឹងទៅលើឈ្មោះ រត្ន័ យ៉ាន់ ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ថាបានចាប់រំលោភសេពសន្ថវះ លើកូនស្រី ឈ្មោះ( ក ច ន )អាយុ ១០ឆ្នាំ ។
ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ អ.ហ ខេត្ត និងដោយមានការសម្របសម្រួល និតិវិធី ពីឯកឧត្ដព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ថ្ងៃទី២៤ខែគុម្ភះឆ្នាំ ២០២១ម៉ោង១៣.១០ នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋា អ.ហ ស្រុកកំពង់ត្របែក ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះរត្ន័ យ៉ាន់ ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តចាប់រំលោភសេពសន្ថវ ទៅលើក្មេងស្រីឈ្មោះ( ក ច ន )បានសំរេចចំនួន០២ដង ពិតប្រាកដមែន ។
ជនសង្ស័យ ឃាត់ខ្លួននៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បី កសាងសំណុំរឿងតាមនិតិវិធី ៕