ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យដួលចូលរថយន្តកិនស្លាប់ និងរងរបួស ៤នាក់  នៅកំពង់ស្ពឺ

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យដួលចូលរថយន្តកិនស្លាប់ និងរងរបួស ៤នាក់  នៅកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ 69-70 ត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច មានម៉ូតូ0១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សិស្សវិទ្យាល័យភ្នំស្រួច ឌុបឈ្មោះ ជៀវ លីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) ទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានប៉ះដៃចង្កូតម៉ូតូ0១គ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខកំពង់ស្ពឺ 1E-9024 បើកបរដោយឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ឌុបឈ្មោះ រុន សុខគា ភេទប្រុស នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សិស្សវិទ្យាល័យភ្នំស្រួច ទាំង0២នាក់ មិនពាក់មួកសុវត្ថិភាព ក្នុងដំណើរស្របទិសគ្នា ដួលចូលរថយន្ត0១គ្រឿងទៀត ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-3732 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឆ្នាំ២០២០ ស្លាប់0២នាក់ ស្រីម្នាក់ ។ ចំណែកខាងភាគីម៉ូតូហុងដា២០១១នោះវិញ រងរបួសធ្ងន់២នាក់ ។  រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya