ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ឃាត់ខ្លួនមន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាលម្នាក់ ករណី​ការរត់​ការដោះលែង​ជន​ជាប់​ឃុំ ​

ភ្ញាក់ផ្អើល! ឃាត់ខ្លួនមន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាលម្នាក់ ករណី​ការរត់​ការដោះលែង​ជន​ជាប់​ឃុំ ​

ខេត្ដកណ្ដាល៖ លោក ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពេជ្រ ម៉ារ៉ែន ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ តុង ដារ៉ា ជាមន្ដ្រីពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរួចផងដែរ។

មន្ដ្រីពន្ធនាគារនៅខេត្តកណ្ដាលម្នាក់ ឈ្មោះ តុង ដារ៉ា ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួន ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ដែលអះអាងថា បុគ្គលរូបនេះបានបោកប្រាស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយត្រូវតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។

គួរជម្រាបថា លោក តុង ដារ៉ា ជាមន្ត្រីពន្ធនាគារខេត្តកណ្ដាល ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់ ពីបទឆបោក ក្រោយទទួលប្រាក់របស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ ប៉ុន្តែលោក តុង ដារ៉ា មិនបានធ្វើតាមការចង់បានរបស់គេឡើយ ហើយលុយក៏មិនព្រមសងគេវិញទៀត។

លោក តុង ដារ៉ា ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារ ដែលល្បីខាងផ្នែករត់ការដោះលែងមនុស្សចេញពីពន្ធនាគារ មិនថារឿងតូច ឬរឿងធំ ឬរឿងកម្រិតណាក៏ដោយ ក៏លោក តុង ដារ៉ា ធ្វើការឃុបឃិតជាមួយមនុស្សពាក់ព័ន្ធ មួយចំនួនផ្សេងទៀត ដើម្បីសូកលុយកាក់ ក្នុងការរត់ការដោះលែងមនុស្ស ចេញពីពន្ធនាគារ ដែលសកម្មភាពនេះ ត្រូវបានអ្នកដឹងរឿងច្បាស់បានប្រាប់ថា គេធ្វើឡើងយូរមកហើយគ្រាន់តែភ្លាត់ស្នៀតម្ដងតែប៉ុណ្ណោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya