ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សាហាវឃោរឃៅមែន ជនបង្កបានធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះដល់ក្នុងហាងកាហ្វេ ដែលមានមនុស្សច្រើន ហើយផ្អើលរត់ជាន់ជើងគ្នា  នៅកណ្តាល

សាហាវឃោរឃៅមែន ជនបង្កបានធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះដល់ក្នុងហាងកាហ្វេ ដែលមានមនុស្សច្រើន ហើយផ្អើលរត់ជាន់ជើងគ្នា  នៅកណ្តាល

ខេត្តកណ្ដាល:  កាលពី ល្ងាចថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។
ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច។
ជនរងគ្រោះ មាន-ឈ្មោះហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ បុគ្គលិកសណ្ឋាគារ។
ចំណែកឯជនសង្ស័យមាន-ឈ្មោះកែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិ
តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, ការធ្វើសកម្មភាពកាប់ដ៏សហាវឃោឃៅនេះ បណ្ដាលឱ្យខូចខាតនូវសម្ភារៈមួយចំនួនរួមមាន ៖
-កុំព្យូទ័រ១គ្រឿងនិងកែវមួយចំនួនធំ។ ដោយវត្ថុតាងចាប់យក៖ គ្មាន។

ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែ ជនសង្ស័យក្នុង ស្ថានភាពស្រវឹងស្រាបានជិះម៉ូតូមកឈប់ដោយដៃកាន់ដាវមួយដើមដើរចូលទៅក្នុងហាងកាហ្វេ ស្រែកឡូឡាដាក់ភ្ញៀវនិងម្ចាស់ហាង(ជនរងគ្រោះ)និងបានយកដាវកាប់កែវ និងកុំព្យូទ័រ បណ្តាលឲ្យខូចខាត រួចហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួល ពាក្យ បណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya