ឧត្តរមានជ័យ ៖ ថ្មីៗនេះ អំពើពុករលួយពេញបន្ទុករបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជា បន្តបន្ទាប់ព្រោះលោក ឈុន សុភមង្គល បានយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាល នៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង ទៅអនុវត្តន៍ក្នុងខេត្តឧត្តរមានជ័យ យ៉ាងពេញទំហឹង។ ប៉ុន្តែលោក គុណ ញឹម អគ្គនាយកគយ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងរាល ដាលរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ នោះឡើយ។ ដូច្នេះហើយទើបមាន
សេចក្តីអំពាវនា វឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ហើយចាត់វិធានការតាមច្បាប់។
ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាមេគយខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ គឺលោក ឈុន សុភមង្គល ចាប់ផ្តើមសាងភាពល្បីល្បាញខាងពុករលួយ ខ្លាំងជាងកាលនៅធ្វើជាមេគយខេត្តបាត់ដំបង ទៅទៀត។ ក្នុងនោះលោក ឈុន សុភមង្គល បើកដៃឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ធ្វើអ្វីៗតាមអំពើចិត្តហើយឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងគំហុក។ ជាងនេះទៅទៀតការដែលលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកដៃ ឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន ក៏ដោយសារមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយ
ខេត្តឧត្តរមានជ័យ ផងដែរ។
តាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អំពើពុករលួយពេញទំហឹងនិងច្រើនរូបភាពរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ប្រហែលជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីគយ ធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរទើបលោក ឈុន សុភមង្គល អាចធ្វើអ្វីៗតាមអំពើចិត្ត។
ជាក់ស្តែងមួយរយៈចុងក្រោយនេះ រឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ហើយលោក គុណ ញឹម អគ្គនាយកគយ បែរជាសម្ងំស្ងាត់ឈឹងទៅវិញ។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ធ្វើមិនដឹងមិនឮចំពោះរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ នោះដែរក្នុងខណៈដែលបណ្តាញព័ត៌មាននានា ចុះផ្សាយយ៉ាងពេញទំហឹងរួចទៅហើយ៕