ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ដែលបង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយបានអប់រំឲ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិត

បុរសម្នាក់ដែលបង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយបានអប់រំឲ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិត

ខេត្តស្វាយរៀង៖  លោក តូច ប៉ូលីវ៉ា បានបន្តថា យោងតាមអនុសាសន៍ណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត ដើម្បីចុះស្រាវជ្រាវរកអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងថា មានករណីឆ្លងជំងឺកូវីដ-១៩ចំនួន ២នាក់ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១  ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សហការជាមួយតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កាចុះស្រាវជ្រាវរកមុខបុរសដែលបានបង្ហោះសារនៅលើគណនីវីឆាត (Wechat) និងគណនីហ្វេសប៊ុកគ្រុប (Facebook Group) យ៉ាងដូច្នេះថា «យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស ២ ឬ ៣នាក់ ឆ្លងជំងឺកូវីដ-១៩ហើយ»ដើម្បីហៅមកអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា លុបព័ត៌មានក្លែងក្លាយនោះចេញ និងបញ្ឈប់អំពើទុច្ចរិតនេះតទៅទៀត។

ក្រោយពីចុះស្រាវជ្រាវទៅឃើញថា បុគ្គលដែលបានបង្ហោះព័ត៌មាននេះ គឺធ្វើការផ្នែក រដ្ឋបាលនៅក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា នៅរោងចក្រ ស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ហើយបានអប់រំឲ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់ដល់សង្គម។ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានជម្រាបជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។

បុគ្គលដែលបង្ហោះខាងលើនេះបានសារភាពថា ដោយសារតែមិនចង់ឲ្យជនជាតិចិនចេញដើរលេងក្រៅ ដែលនាំឲ្យខ្លាចឆ្លងជំងឺផ្សេងៗ ទើបខ្លួនបានបង្ហោះព័ត៌មានមិនពិតនេះឡើងនៅក្នុងគ្រុបមានគ្នា ២៧នាក់ តែប៉ុណ្ណោះ ស្រាប់តែមានការបែកធ្លាយ ហើយនៅក្នុងខ្លឹមសារនោះក៏បានសរសេរសារ អប់រំអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya