ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ​ក្មេង​ទំនើង​មួយក្រុម​ប្រដាប់​ទៅដោយ​សា​ម៉ូ​រៃ និង​ដំ​ពង់​ទីប ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​មួយក្រុម​មាន​គ្នា​៤​នាក់ បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​ទាំង​៣​គ្រឿង  នៅភ្នំពេញ ​

​ក្មេង​ទំនើង​មួយក្រុម​ប្រដាប់​ទៅដោយ​សា​ម៉ូ​រៃ និង​ដំ​ពង់​ទីប ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​មួយក្រុម​មាន​គ្នា​៤​នាក់ បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​ទាំង​៣​គ្រឿង  នៅភ្នំពេញ ​

ភ្នំពេញ ៖  នៅ ​យប់​ថ្ងៃ​ទី ២៥ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​ ​ក្មេង​ទំនើង​មួយក្រុម​ប្រដាប់​ទៅដោយ​សា​ម៉ូ​រៃ និង​ដំ​ពង់​ទីប បាន​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​មួយក្រុម​មាន​គ្នា​៤​នាក់ បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​ទាំង​៣​គ្រឿង ចំណែកឯ​ជនបង្ក​ឡើង​ម៉ូតូ​គេចខ្លួនរ​ត់ទៅ​ចូលក្នុង​ផ្ទះ​២​នាក់ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ និង​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ មុនពេល​កើតហេតុ​ខ្លួន​និង​មិត្ត​រួមការ​ងារ បាននាំគ្នា​អង្គុយលេង​នៅមុខ​រោងចក្រ​ឈ្មោះ​យូ​មិន​ដាយ ស្រាប់តែ​ភ្លាម​នោះដែរ បាន​លេចមុខ​ជនបង្ក​មួយក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង​1-B 0381 ប្រដាប់​ទៅដោយ​សា​ម៉ូ​រៃ​និង​បំពង់​ទីប មក​កាប់​ទៅលើ​ម៉ូតូ​និង​យក​បំពង់​ទីប​មក​ដេញ​វាយ​ទៅលើ​ជនរងគ្រោះ តែ​សំណាងល្អ​បាន​សមត្ថកិច្ច​កំពុងតែ​ដើ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ទាន់ពេល រួច​ក៏​ជនបង្ក​ខាងលើ​ឃើញ​សមត្ថកិច្ច​បាននាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​រួច សមត្ថកិច្ច​បាន​ប្រដេញ​តាម​ពីក្រោយ​ប្រកៀក​ប្រកិត ហើយ​ជនបង្ក​បាននាំគ្នា​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ​២​នាក់ និង​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya