ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា បោក​កែវស្រា​ឲ្យ​បែក​ខ្ទាត ​ត្រូវ​នារី​រត់​តុ​ម្នាក់​រងរបួស ក្រោម​ភ្នែក​ខាងស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ  នៅភ្នំពេញ ​

បុរស​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា បោក​កែវស្រា​ឲ្យ​បែក​ខ្ទាត ​ត្រូវ​នារី​រត់​តុ​ម្នាក់​រងរបួស ក្រោម​ភ្នែក​ខាងស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ  នៅភ្នំពេញ ​

ភ្នំពេញ ៖ ករណីនេះ​កើតហេតុ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន ទីក្រុង អាន់​ឆ័​រ មា​នទី​ដីឡូត៍​លេខ​២៩ ផ្លូវ​លេខ​២៦១ ក្រុមទី​៣២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា បោក​កែវស្រា​ឲ្យ​បែក​ខ្ទាត​ត្រូវ​នារី​រត់​តុ​ម្នាក់​រងរបួស ក្រោម​ភ្នែក​ខាងស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ​។

​ ជនសង្ស័យ​ឈ្មោះ ជួប សុខ​ជ័រ ហៅ ជ័រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ កាន សុផាត​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ភោជនីយដ្ឋាន​ទីក្រុង អាន់​ឆ័​រ ស្នាក់នៅ​ផ្ទះជួល​លេខ​២៥២ ផ្លូវ​លេខ​២៦១ ក្រុមទី​២៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​វត្ថុតាង​រួមមាន​៖ ​កម្ទេច​អំបែង​កែវ​សម្រាប់​ផឹកស្រា​បៀរ មួយចំនួន (​ជា​របស់​ជនសង្ស័យ​ឈ្មោះ ជួប សុខ​ជ័រ ហៅ ជ័រ បោក​កែវស្រា​នៅពេល​ខឹង​ម្ចាស់​ហាង​មិន​ចាក់​បទ​ចម្រៀង​ដែល​ជនសង្ស័យ​កុម្ម៉ង់​ឲ្យ​ខ្លួន​ស្ដាប់​) ។​ ឃាត់ខ្លួន​ជនសង្ស័យ​នេះ សមត្ថកិច្ច​បាន​យក​ទឹកនោម​ជនសង្ស័យ​មក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល អវិជ្ជមាន​។​

​ ជនសង្ស័យ​នេះ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya