ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ  នៅភ្នំពេញ

ឃាត់ជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ  នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៦៦ តាមផ្លូវលេខ ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ សេង ស្រីនាថ អាយុ២៦ឆ្នាំ មានលំនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

ចំណែកជនសង្ស័យ២នាក់ដែលត្រូវ ឃាត់ខ្លួនទី១-ឈ្មោះ ជ្រឹង ទី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅពុំពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ ឌុំ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

នៅមុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ យកទូរស័ព្ទពីនារីរងគ្រោះដែលកំពុងតែ ជិះម៉ូតូនៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ។ ជនសង្ស័យឆក់បាន សម្រេច ហើយក៏ត្រូវនារីរងគ្រោះស្រែក ថាចោរៗ និងជិះម៉ូតូដេញតាម ។
ដោយសារតែនារីម្ចាស់ទូរស័ព្ទមានចិត្តក្លាហានក៏បានបើកម៉ូតូដេញបំបុកម៉ូតូ ជនសង្ស័យបណ្តាលឱ្យដួល ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោខំរត់គេចខ្លួន ។ ដោយមានការជួយអន្តរាគមន៍ពីកម្លាំង នគរបាលប៉ុស្តិ៍ដែលល្បាតក្នុងមូលដ្ឋាន និងកងអង្គរក្សដែលការពារភូមិគ្រឹះក្បែរ នោះដេញឃាត់ខ្លួនបានជនសង្ស័យ ទាំង២នាក់ជាបន្តបន្ទាប់នៅក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ព្រមទាំង ដកហូតបានម៉ូតូម៉ាកហុងដា ពាក់ស្លាក លេខ ភ្នំពេញ ១HQ-១៧១៦ មួយ គ្រឿង និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះ មកវិញ តែបែកអេក្រង់ ព្រមទាំងដកហូត បានកាបូបនារីម្នាក់ដែលជនសង្ស័យបាន ធ្វើសកម្មភាពឆក់បានពីកន្លែងផ្សេងទៀត ។

ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២ គ្រឿង ដោយ២នាក់ជិះ ម៉ូតូមួយគ្រឿងធ្វើ សកម្មភាពឆក់យកទូរស័ព្ទមួយគ្រឿងពី នារីរងគ្រោះ និងម្នាក់ជាអ្នកបិទគូទ ។  ជនសង្ស័យរួម ទាំងម៉ូតូត្រូវបាននគរបាលបញ្ចូនទៅកាន់ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ រួចក៏បានបញ្ជូនបន្តទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya