ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​ព័ត៌មាន មិន​ពិត ញុះញង់ តាម​គណនី Wechat និង​គណនី​ហ្វេ​ក​ប៊ុ​ក គ្រុប ចែកចាយ​ដល់ក​ម្មករ កម្មការិនី

សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​ព័ត៌មាន មិន​ពិត ញុះញង់ តាម​គណនី Wechat និង​គណនី​ហ្វេ​ក​ប៊ុ​ក គ្រុប ចែកចាយ​ដល់ក​ម្មករ កម្មការិនី

ភ្នំពេញៈ   ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ លី ច​ន្នី អាយុ ៣១ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​តួនាទី ជា​ប្រធាន​រដ្ឋបាល​រោងចក្រ ស៊ី​វ៉ា​យ​ថប់ តំបន់​សេដ្ឋកិច្ច​ពិសេស​។​

សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​ព័ត៌មាន មិន​ពិត ញុះញង់ តាម​គណនី Wechat និង​គណនី​ហ្វេ​ក​ប៊ុ​ក គ្រុប ចែកចាយ​ដល់ក​ម្មករ កម្មការិនី កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នំា២០២១ថា “​យោងតាម​សាលាក្រុង​បាវិត បាន​ជូនដំណឹង​ថា នៅ​ក្រុង​បាវិត មាន​ករណី​មនុស្ស ២ ឬ ៣ នាក់ ឆ្លង​ជំងឺ​កូ​វីដ ១៩ ហើយ “​។ ការឃាត់ខ្លួន បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន ធ្វើ​សេចក្តីជូនដំណឹង (​ភាសា​ខ្មែរ និង​ចិន​) ចែកចាយ ដល់ក​ម្មករ កម្មការិនី និង​ជនជាតិ​ចិន នៅក្នុង​រោងចក្រ ស៊ី​វ៉ា​យ​ថប់ ថាៈ ” សូម​បុគ្គលិក និង​កម្មករ​ទាំងអស់ រួមទាំង​ជនជាតិខ្មែរ និង ចិន ដោយ​យោងតាម​សាលាក្រុង​បាវិត បាន​ជូនដំណឹង នៅ​ក្រុង​បាវិត មាន​មនុស្ស ២ ឬ ៣ នាក់ ឆ្លង​ជំងឺ​កូ​វីដ ១៩ ហើយ ហេតុដូច្នេះ សូម​បងប្អូន​ទាំងអស់គ្នា ចូលរួម​ថែរក្សា​អនាម័យ និង​ការពារ​ជំងឺ​កូ​វីដ ១៩ ទាំងអស់គ្នា ….”​។​

ឃាត់ខ្លួន​នេះ បានធ្វើ​បន្ទាប់ពី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ខេត្ត នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចាត់​ឱ្យ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន គណៈកម្មការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ជំនាញ សហការ​ជាមួយ តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្កា នៅ​រោងចក្រ ស៊ី​វ៉ា​យ​ថប់ (​ខេ​ម​បូ​ឌា​) ចុះ​ស្រាវជ្រាវ​ករណី គណនី Wechat និង​គណនី​ហ្វេ​ក​ប៊ុ​ក គ្រុប បាន​បង្ហោះ ពាក់ព័ន្ធ​ទៅនឹង​ខ្លឹមសារ​ថា ” យោងតាម​សាលាក្រុង​បាវិត បាន​ជូនដំណឹង​ថា នៅ​ក្រុង​បាវិត មាន​ករណី​មនុស្ស ២ ឬ ៣ នាក់ ឆ្លង​ជំងឺ​កូ​វីដ ១៩ ហើយ ” ។​

​ចំពោះ​ករណីនេះ គណៈកម្មការ​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង បានបញ្ជាក់​ថា នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាវិត មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា គឺ​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដូចដែល​បុគ្គល​ខាងលើ បានលើកឡើង​នោះទេ​។ ដូច្នេះ សូម​សាធារណជន មេត្តា​ជ្រាប និង​កុំ​មានការ​យល់ច្រឡំ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​អំពាវនាវ និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តាជួយ​ផ្ដល់ព័ត៌មាន​ពិត និង​មាន​ប្រភព ច្បាស់លាស់ ដើម្បី​ចូលរួម​ទាំងអស់គ្នា ក្នុង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​សូម​ថ្កោលទោស យ៉ាង​ដាច់អហង្ការ និង​ប្រឆាំង​ដាច់ខាត ចំពោះ​រាល់​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិនមាន ប្រភព​ច្បាស់លាស់ ដែលជា​ប្រភព​នាំ​ឲ្យ សាធារណជន មានការ​ភ័ន្តច្រឡំ និង​បង្ក​នូវ​ចលាចល​នៅក្នុង​សង្គម​។​

​ទាក់ទង​ការចែក​ចាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន ពិត​នេះ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ចាប់ខ្លួន​និពន្ធ​នាយក កាសែត អង្គរ​ធូ​ដេ នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ពត៌មាន នៅលើ​គណនី វី​ឆាត ឈ្មោះ អង្គរ​ធូ​ដេ ដែលមាន​ខ្លឹមសារ​ថា ” ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ ត្រូវ​ចំណាយ​ថវិកា ចំនួន ១២០ ដុល្លារ ” ។ បន្ទាប់ពី​ចាប់ខ្លួន ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​ប្រកាស បណ្តេញ​នាយក​សារព័ត៌មាន Angkor Today (​អង្គរ ធូ​ដេ​) ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់ ចូល​ប្រទេស​កម្ពុជា ជាថ្មី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya