ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីយកកាំបិតផ្គាក់ កាប់ក្បាលឪពុកខ្លួនឯង  នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីយកកាំបិតផ្គាក់ កាប់ក្បាលឪពុកខ្លួនឯង  នៅកណ្តាល

ខេត្តកណ្ដាល: កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងឪពុកទះកំផ្លៀងមួយដៃ បានស្ទុះទៅយកកាំបិតផ្គាក់កាប់ក្បាលឪពុកបណ្ដាលឲ្យរងរបួសយ៉ាងដំណំ  នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ចំណែកជនសង្ស័យឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ត្រូវជាកូនបង្កើត) ។ វត្ថុតាងចាប់យក៖ កាំបិត១ ផ្លែដែក ដងឫស្សី មានប្រវែង៣៦ស.ម.។
ជនសង្ស័យ(ត្រូវជាកូន)បានងើបពីដេក ហើយចុះមកពីលើផ្ទះ ដោយកាន់កន្ថោរទឹកនោមផង ខណៈឃើញម្ដាយកំពុងអង្គុយក៏យកកន្ថោរទឹកនោមនោះចាក់ស្រោចលើម្ដាយ។ ភ្លាមនោះជនរងគ្រោះជាឪពុកឃើញក៏ទះកំផ្លៀងជនសង្ស័យមួយដៃ ជាហេតុធ្វើឲ្យជនសង្ស័យ ខឹងក៏រត់ទៅយកកាំបិតមកកាប់ទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងស្ដាំ និងដាល់មួយដៃទៀតចំថ្គាម បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ បន្ទាប់មកជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុបាត់ទៅ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើប្រាកដមែន ។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននគរបាលជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ។
កន្លងមក ជនសង្ស័យធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន DTA រាជធានីភ្នំពេញ រយៈពេល១ឆ្នាំ និងបានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ក្នុងករណីប្រព្រឹត្តហិង្សាក្នុងគ្រួសារម្តងរួចមកហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya