ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់  សង្ស័យជិះម៉ូតូលឿនរេចង្កូត ដួលបោកក្បាលស្លាប់ នៅស្វាយរៀង

បុរសម្នាក់  សង្ស័យជិះម៉ូតូលឿនរេចង្កូត ដួលបោកក្បាលស្លាប់ នៅស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ ​​កាលពី ​​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ​​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩-១៣០ ស្ថិត​ក្នុងភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។  ជន​រង​គ្រោះ​​ឈ្មោះ​ចាន់ សុធី  អាយុ​៣៤​ឆ្នាំ​​ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំតា​នូ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង។

​មុន​ពេល​កើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ​​មួយគ្រឿង​ម៉ា​កហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ ស្វាយ​រៀង​ ១G-០០៤៣ ​តែ​ម្នាក់ឯង​​ក្នុងទិសដៅពី​លិចទៅ​កើត ​ដោយ​​មិន​មាន​​ពាក់មួក​សុវត្ថិភាពនោះទេ ហើយ​បើកក្នុងល្បឿនលឿន​ទើបរេចង្កូត​ធ្លាក់ចេញពីផ្លូវ​ថ្នល់ដួល​បោក​ក្បាល​​បណ្តាល​ឱ្យ​បែកក្បាលស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ចបានប្រគល់​ឱ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya