ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡាន៣គ្រឿងបុកគ្នា ផ្ទុះឆេះ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល   នៅព្រៃវែង

គ្រោះថ្នាក់ចរាចរណ៍ ឡាន៣គ្រឿងបុកគ្នា ផ្ទុះឆេះ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល   នៅព្រៃវែង

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  ដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យ២គ្រឿងផ្ទុះឆេះខ្ទេចទាំងស្រុង និងមានមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ចំណែកអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង៣គ្រឿង បានយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya