ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្រសួងព័ត៌មាន ៖ សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន» នៅភ្នំពេញ

ក្រសួងព័ត៌មាន ៖ សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន» នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»

តាមប្រកាសមួយ នៃប្រកាសនេះ បានបញ្ជាក់ថា «លុបប្រកាសលេខ៣៥១ព.ម.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនា ទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»

ការប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Today បានផ្សព្វផ្សាយជាភាសាចិន តាមបណ្តាញសង្គម Wechat ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះ ត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយ ក្រសួងសុខាភិបាល ហើយនិពន្ធនាយកសារព័ត៌មាននេះ ដែលជាជនជាតិចិន ឈ្មោះ Shen Kaidong ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានសម្រេចបណ្តេញលោក Shen Kaidong នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya