ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចម៉ូតូ  នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចម៉ូតូ  នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៤ បានទទួលពាក្យបណ្ដឹងរាយការណ៍ពីជនរងគ្រោះ ឈ្មោះ វន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្តីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកHonda Click ពណ៌ក្រហម ផលិតឆ្នាំ២០១៧ លេខតួ ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥(គ្មានស្លាកលេខ) ដែលចតទុកក្នុងការដ្ឋានសំណង់ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ  គាត់ក៏ចូលដេកលង់លក់ក្នុងការដ្ឋាននោះ ។ លុះភ្ញាក់ដឹងខ្លួនឡើងវេលាម៉ោង៥៖០០នាទីព្រឹកថ្ងៃទី២៤ខែកុម្ភៈ២០២១ ស្រាប់តែបាត់ម៉ូតូនោះមិនដឹងមូលហេតុ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចការដ្ឋានសំណង់ដែលទុក ចោលក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងដកហូតម៉ូតូចំនួន ៣គ្រឿង រួមនិងឧបករណ៍គ្រឿងបន្លាស់មួយចំនួនផ្សេងទៀត ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ មាន សុភ័ណ្ឌ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំសាលាឡាយ៍ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ។

២-ឈ្មោះ គឿន សំរុង ហៅសំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន  បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នការដ្ឋានសំណង់ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ  ។

៣-ឈ្មោះ សុខ ជាតិ ហៅ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំដីឲ្យគេ មានស្រុកកំណើតភូមិរបោះខ្ទុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម ១៩ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។

សម្ភារៈនិងវត្ថុតាងដែលដកហូតបានមាន ៖

ម៉ូតូ៣គ្រឿង ជាផលនៃអំពើលួច (១-ម៉ាកHonda Clik ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៧ លេខតួ  ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥, ២-ម៉ាកC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ៩៦៥៥៦៣៨ លេខម៉ាស៊ីន៩៦៥៥៦៣៨, ៣-ម៉ាក Exciter  ពណ៌ខៀវ លេខតួ RLHIFG302FZ066066 លេខម៉ាស៊ីន RLHIFG302FZ066 066 ) និងគ្រឿងបន្លាស់មួយចំនួន ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង បាននាំមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya