ភ្នំពេញ: នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីសង្ស័យបុរសម្នាក់ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ទៅតាមនីតិវិធីច្បាប់ ៕