ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាកែវ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាកែវ

តាកែវ:   ការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន១២នាក់ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង សហការជាមួយអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នៅ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១  ។

ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់៖ ១-ឈ្មោះ ជៀប ជាតិ ភេទប្រុសអាយុ២៧ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអង្កាញ់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។២-ឈ្មោះ សៅ ពឿន ភេទប្រុស អាយុ ២៤ឆ្នាំ (ជួញដូរប្រើប្រាស់) រស់នៅនៅភូមិត្រពាំងឃ្លោក ស្រុកសំរោង ខេត្តតាកែវ ។ ៣- ឈ្មោះជូ ឈួយ ភេទ ប្រុសអាយុ២២ឆ្នាំ (ជួញដូរ ប្រើប្រាស់ ) រស់នៅភូមិព្រៃជ័ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖ ១-ម៉្សៅក្រាមសថ្លាចំនួន០៩កញ្ចប់ទម្ងន់៥,២៧ក្រាម ( ថ្លឹងទាំងសំបក់) ២ – ទូរស័ព្ទចំនួន០៤ គ្រឿង,៣ – ដបកែច្នៃសម្រាប់សេពថ្នាំញៀនចំនួន០១,៤ -សម្ភារ:សម្រាប់ ចូកថ្នាំញៀនចំនួន ០១,៥ -ថង់ផ្លាស់ទិចសម្រាប់ច្រកថ្នាំញៀន ។ ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya