ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ ត្រូវជនសង្ស័យឆក់កាបូបលុយ បានសម្រេច  នៅភ្នំពេញ

ស្ត្រីម្នាក់ ត្រូវជនសង្ស័យឆក់កាបូបលុយ បានសម្រេច  នៅភ្នំពេញ

ភ្នំពេញ​៖​  កាលពី យប់​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១  ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះ ម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច​ដែលមានទឹកប្រាក់២០០$ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព​  ​ នៅមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ស្ត្រីរងគ្រោះមានឈ្មោះ​ មុំ​ ធីតា​ អាយុ៣៩ឆ្នាំ​ មុខរបបកម្មការនីរោងចក្រ​ ស្នាក់នៅភូមិថ្មគោល២​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​។

មុនពេលកើតហេតុ​រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៥​ ចេញពីធ្វើការរោងចក្រនៅម្ដុំផ្លូវសេះសរ​ សង្កាត់ស្ទឹងមានជ័យ៣ដើម្បីមក មន្ទីរពេទ្យរុស្ស៊ីមើលបងប្អូនកំពុងសម្រាកព្យាបាលជម្ងឺ​ ខណៈមកដល់ចំណុចកើតហេតុខាង លើស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​ បានឌុបគ្នាមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បានសម្រេច​ រួចជិះម៉ូតូឌុបគ្នាគេចខ្លួនដោយសុវត្តិភាព​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya