ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចបានចាប់ខ្លួននាយកសារព័ត៌មាន អង្គរ ធូដេយ(Angkor Today )

សមត្ថកិច្ចបានចាប់ខ្លួននាយកសារព័ត៌មាន អង្គរ ធូដេយ(Angkor Today )

ភ្នំពេញៈ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប។  សមត្ថកិច្ចបានចាប់ខ្លួននាយកសារព័ត៌មាន អង្គរ ធូដេយ(Angkor Today )ដែលបានផ្សព្វផ្សាយព័ត៍មានជាភាសាចិនថា នៅកម្ពុជាជំនួយវ៉ាក់សាំងការពារកូវីដ១៩ របស់ចិនត្រូវបានលក់។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់មុននេះបន្តិចថា ការចាប់ខ្លួននាយកសារព័ត៌មាន Angkor Today បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅក្នុងខេត្តសៀមរាប។ “រឿងធំបំផុតគឺសារព័ត៌មាន Angkor Today បានផ្សាយចេញទៅក្រៅប្រទេសតាមប្រព័ន្ធព័ត៍មានជាភាសាចិនតាមអនឡាញ ដោយចែកចាយតៗគ្នាថា នៅកម្ពុជាយើងជំនួយវ៉ាក់សាំងរបស់ចិនត្រូវបានមានលក់”។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា “បើយើងពិនិត្យមើលរឿងនេះជាបញ្ហាមួយដែលជាអំពើមួយបង្ខូចកិត្តិយសដល់កម្ពុជាខ្លាំងណាស់ ធ្វើឲ្យប៉ះពាល់ដល់នយោបាយរបស់រាជរដ្ឋាភិបាលផង ធ្វើឲ្យម្ចាស់ជំនួយមិនសប្បាយចិត្ត ហើយប្រជាពលរដ្ឋក៏មិនសប្បាយចិត្តដែរ។ នេះជាអំពើញុះញង់មួយធ្ងន់ធ្ងរ”។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបន្តថា សមត្ថកិច្ចអនុវត្តច្បាប់ចំពោះនាយកសារព័ត៌មាន Angkor Today នៅខេត្តសៀមរាប ពីព្រោះបានប្រព្រឹត្តបទល្មើសនៅទីនោះ។

នាយកសារព័ត៌មាន Angkor Today ដែលត្រូវចាប់ខ្លួនមានឈ្មោះ SHEN KAIDONG ជាជនជាតិចិន មានទីស្នាក់ការនៅខេត្តសៀមរាប។ សារព័ត៌មាន Angkor Today នេះមានឈ្មោះពីមុនជា Angkor Times ដែលស្ថិតក្រោមការគ្រប់គ្រងម្ចាស់តែម្នាក់។

ការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ និងបានថ្កោលទោសចំពោះសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយព័ត៍មានមិនពិតធ្វើឲ្យមានការភ័ន្តច្រឡំ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាលបានបដិសេធច្រានចោលចំពោះការផ្សាយព័ត៍មានរបស់សារព័ត៍មាន Angkor Times ដែលបានចុះផ្សាយមិនត្រឹមត្រូវ។ ហើយការចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិននេះ គឺមិនមានការយកលុយនោះទេ។ “រឿងថា ក្រសួងសុខាភិបាលបានយកវ៉ាកសាំងនេះទៅចាក់លក់នៅមន្ទីរពេទ្យកាលម៉ែត្រ សូមច្រានចោលទាំងស្រុង និងសូមថ្កោលទោសចំពោះជនដែលបំពុលសង្គម ប្រឌិតបង្កើតព័ត៍មានមិនពិតនេះឡើង ព្រោះយើងមិនមានឲ្យអ្នកដែលទៅចាក់វ៉ាក់សាំងបង់ប្រាក់នោះទេ ហើយក៏មិនមានវ៉ាក់សាំងណាដែលចាក់សម្រាប់យកតម្លៃនឹងដែរ ព្រោះវ៉ាក់សាំងយើងមានកម្រិត…។ ហើយមិនមានហេតុការណ៍នេះកើតឡើងទេ សូមឲ្យសារព័ត៍មាននេះកែតម្រូវជាបន្ទាន់ និងសុំ ឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់លើការផ្សាយព័ត៍មានដែលមិនត្រឹមត្រូវនេះ”៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya