ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីហិង្សាដោយចេតនា  នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីហិង្សាដោយចេតនា  នៅកណ្តាល

កណ្តាល: នៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ ករណីហិង្សាដោយចេតនា នៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង

ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឈុន ឡេង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ (រងរបួសត្រចៀកខាងស្ដាំ កែងដៃខាងឆ្វេង និងជង្គង់ទាំងសងខាង) ។ ចំណែកជនសង្ស័យ(ឃាត់ខ្លួន) ឈ្មោះ និច វណ្ណ: ហៅ ឃ្លាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ដាវកែច្នៃ០១ដើម ផ្លែដែក ដងជ័រ មានប្រវែង ៩៥ស.ម ។

កាលពីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ជនសង្ស័យ និងជនរងគ្រោះ បានមានទំនាស់ពាក្យសម្ដីនឹងគ្នា ។ រហូតដល់ថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោងកើតហេតុ ជនសង្ស័យបានយកដាវកែច្នៃរបស់ខ្លួន លាក់ទុកនៅក្នុងអាវ រួចដើរសំដៅទៅរកជនរងគ្រោះ ។ ខណ:ពេលជនសង្ស័យបានឃើញជនរងគ្រោះ ក៏បានយកដាវចេញ រួចកាប់ទៅលើជនរងគ្រោះ ចំត្រចៀក ភ្លាមនោះដែរជនរងគ្រោះបានស្ទុះទៅចាប់អោប និងប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្ដាលឲ្យរបូតដាវកែច្នៃចេញពីដៃជនសង្ស័យ បន្ទាប់មកជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុ ។

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំង ប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការនាំខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ ។  ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើពិតប្រាកដមែន ។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ PJ រាជធានីភ្នំពេញ រយ:ពេល៨ខែ ពីបទ:រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាលួចសកម្មផងដែរ ។

ជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya