ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានចុះចំណោតល្បឿនហ្វ្រាំងមិនស៊ី រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ម្នាក់  នៅកោះកុង

គ្រោះថ្នាក់ចរាចរណ៍ ឡានចុះចំណោតល្បឿនហ្វ្រាំងមិនស៊ី រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ម្នាក់  នៅកោះកុង

កោះកុង:   ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤៨ ចំណុចចំណោតតាតៃចន្លោះ គីឡូម៉ែត្រលេខ១២៩.១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១  ។

រថយន្តរងគ្រោះម៉ាក CONCH ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលរថយន្ត

ពាក់ស្លាកលេខ ភ្នំពេញ 3E-4607 និងរ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 4A-5220 បើកបរទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង (ដឹកស៊ីម៉ងត៍) អ្នកបើកបរឈ្មោះ ពៅ ពន្លឺ

ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ( រងរបួសធ្ងន់បាក់ជើងខាងស្តាំ)។

មូលហេតុ៖ ចុះចំណោតប្រើប្រាស់ល្បឿនលឿនហ្រ្វាំងមិនស៊ីរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលរងរបួសធ្ងន់ចំនួន ០១នាក់ប្រុស (អ្នកបើកបររថយន្ត) ។

សមត្ថកិច្ចបានជួយសង្រ្គោះអ្នករបួស និងបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែក

ខេត្តកោះកុងចំណែករថយន្តខូចខាតធ្ងន់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya