ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត  បណ្តាលឱ្យ​ស្ត្រី​ម្នាក់ស្លាប់​  នៅស្វាយរៀង

គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត  បណ្តាលឱ្យ​ស្ត្រី​ម្នាក់ស្លាប់​  នៅស្វាយរៀង

ស្វាយរៀងៈ   កាលពី​ រសៀល ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១  ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាម នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ និង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ១៣៣ និង ១៣៤ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង  មាន​ម៉ូតូ មួយគ្រឿង ម៉ាក​ហុ​​ង​ដា ឌ្រី​ម ស៊េរី ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១H-៨៤០៧ បើកបរ​ដោយ​ឈ្មោះ អិន សា​រ៉ួ​ន ភេទ​ស្រី អាយុ ៦២ ឆ្នាំ មុខរបរ កសិករ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយ រៀង ស្លាប់​នៅ​កន្លែងកើតហេតុ (​ពាក់មួក​សុវត្ថិភាព ) ទិសដៅ​ពី​ខាងលិច ទៅខាង​កើត រួច​បត់ មកដល់​កន្លែងកើតហេតុ ត្រូវ​រថយន្ត ម៉ាក​ហ៊ី​យាន់​ដាយ លី​បេ​រ៉ូ (HYUNDAI LIBERO) ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AL ៧៦៤១ បុក​ចំ​ពីមុខ​ក្នុងទិសដៅ ផ្ទុយគ្នា ពី​ខាងកើត ទៅខាង​លិច បើកបរ​ដោយ​ឈ្មោះ អេង ពៅ ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ទំ​ពួ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល គ្មាន​របួសស្នាម ។​

ករណីនេះ សាកសព បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ចំណែកឯ​អ្នកបើកបរ​រថយន្ត បាន​ត្រូវ​ឃាត់ខ្លួន នាំមក កាន់​អធិការដ្ឋាន នគរបាល ស្រុក​ស្វាយទាប ដើម្បី​សាកសួរ​ចម្លើយ ចំពោះ​មធ្យោបាយ ទាំងពីរ​គ្រឿង (​រថយន្ត​ខូចខាត​ស្រាល និង​ម៉ូតូ ខូចខាត​ធ្ងន់​) យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល ស្រុក​ស្វាយទាប ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya