ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់  ករណីលួច​កាបូប​ ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់  ករណីលួច​កាបូប​ ​

ភ្នំពេញ ៖ ​ហេតុការណ៍​ផ្អើល​ឈូឆរ​នេះ​បាន​កើតឡើង​ នៅ យប់​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២១ ត្រង់ចំណុច​លើ​បង់​មាត់ទន្លេ​មុខ​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្សពួក​៦​នាក់​ជិះ​កង់​៣​គ្រឿង​មក​ធ្វើ​សកម្មភាព​លួច កាបូប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​អង្គុយលេង​នៅលើ​បង់​មាត់ទន្លេ​មុខ​ផ្សារ​រាត្រី បានសម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​១​នាក់ និង​៥​នាក់​ទៀត​រត់​បាតជើង​ស​ព្រាត​បាត​ស្រមោល​។

ប្រទះឃើញ​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​កង់​៣​គ្រឿង​គ្នា​៦​នាក់​ និង​មាន​ម្នា​ក់បាន​ចូលទៅ​លួច​កាបូប​នារី​ម្នាក់​ដែល​អង្គុយ​ញ៉ាំ​ភេសជ្ជៈ ដែល​ទិញ​ពី​នាក់​លក់ដូរ​នៅមុខ​ផ្សារ​រាត្រី ខណៈដែល​ញាំ​បណ្ដើរ​និយាយ​ទូរ​សព្ទ​ក៏មាន​ជនសង្ស័យ​១​នាក់ ឈ្មោះ យុង ពៅ បុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិត្ត​ភ័​ក្រ​ម្ដុំ​ផ្សារកណ្ដាល ក្នុងចំណោម​បក្សពួក​៦​នាក់​បាន​ទៅ​ពីក្រោយ ក៏​លូកដៃ​ទាញ​កាបូប​រួច​រត់ឡើង​ជិះ​កង់​បក្សពួក ដែល​រងចាំ តែ​សំណាងអាក្រក់ ត្រូវ​សមត្ថកិច្ច​ឃើញ​ក៏​ស្រែក​ផ្អើល រត់​បោះ​កាបូប​និង​កង់​ចោល​រត់ តែ​ត្រូវបាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​និង​កង់​មួយគ្រឿង​នៅ​ចំណុច​ខាងក្រោយ​ផ្សារ​រាត្រី និង​កាបូប​ដែលជា​របស់​ជនរងគ្រោះ​(​វត្ថុតាង​)​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya