ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ប្តីយកប្រេងចាក់ដុតផ្ទះ បណ្តាលឲ្យឆេះ រងការខូចខាតទាំងស្រុង  នៅក្រចេះ

ភ្ញាក់ផ្អើល ប្តីយកប្រេងចាក់ដុតផ្ទះ បណ្តាលឲ្យឆេះ រងការខូចខាតទាំងស្រុង  នៅក្រចេះ

ក្រចេះ:   កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ទទូលព័ត៌មានពីលោកនាយប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំកំពង់ចាម មានករណី (ប្តីចុងដុតផ្ទះ) មួយកើតឡើង ត្រង់ចំណុចរមួល ភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១  ។

ប្រពន្ធឈ្មោះ ឈុន ស្រីរត្ន័ (ហៅមុំ) អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ មានកូនចំនួន០២នាក់ ប្រុស០១ស្រី០១ (ជាកូនប្តីដើម) ។ ចំណែកប្តីឈ្មោះ ភា ព្រហស្បតិ៍

ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្តីចុង) មានស្រុកកំណើត ភូមិចាមមុខផ្សារព្រែកសង្កែ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

មុនពេលកើតហេតុ អ្នកទាំងពីបានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមក ស្រាប់តែប្តីចុងបានយកប្រេងចាក់ដុតផ្ទះតែម្តង ។ សម្ភារ:បាត់បង់រួមមាន៖ ១.ផ្ទះបីខ្នងទំហំ ៧មែត្រគុណ១២មែត្រ ប្រក់ស័ង្កសីបានឆេះទាំងស្រុង ។ ២.របស់ប្រើប្រាស់ជាច្រើន។ ៣.លុយដុល្លារ៥០០ដុល្លារ ។

សូមបញ្ជាក់ថាឈ្មោះ ឈុន ស្រីរត្ន័ (ហៅមុំ) បានយកឈ្មោះ ភា ព្រហស្បតិ៍ (ធ្វើជាប្តីចុង) រយ:ពេលទើបបាន០១ឆ្នាំ ។ ឈ្មោះ ភា ព្រហស្បតិ៍ ក្រោយពីធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះរួចហើយក៏បានរត់គេចខ្លួនបាត់ ។

កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ កំពុងធ្វើការស្រាវជ្រាវ និងរុករកតាមចាប់ខ្លួន និងកសារសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើប្បីចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya