ខេត្តពោធិ៍សាត់ ៖ នៅ ទី យប់ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងកាំបិតផ្គាក់១ដើមផងដែរ ខណៈគេអះអាងជនសង្ស័យរូបនេះ ជិះម៉ូតូចេញពីផឹកស៊ីនៅផ្ទះក្បែរគ្នាបានដួលខ្លួនឯង បែរជាទៅយកកាំបិតមករករឿងម្ចាស់ ផ្ទះ(កន្លែងផឹក)ទៅវិញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍នាំខ្លួន ឈ្មោះ រិទ្ធ រ៉ា
ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
មុនកើតហេតុជនសង្ស័យផឹកស៊ីនៅផ្ទះរបស់ឈ្មោះ សារ៉ូ គោ ភេទប្រុស អាយុ ៣៥ឆ្នាំ
ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យ(រិទ្ធ រ៉ា)បានជិះម៉ូតូត្រឡប់ទៅផ្ទះ គ្រានោះគាត់បានដួលម៉ូតូតាមផ្លូវដោយខ្លួនឯង បណ្ដាលឲ្យរង របួសស្រាល គាត់បន្តទៅផ្ទះរួចយកកាំបិតផ្គាក់មករករឿងម្ចាស់ផ្ទះ(សារ៉ូ គោ)ថា អំបាញម៉េញមានគេរករឿង និងវាយគាត់ ។
ដោយសារនិយាយស្ដាប់គ្នាពុំបានទើបម្ចាស់ផ្ទះ(សារ៉ូ គោ)រាយការណ៍ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន នាំយកទៅបន្តនីតិវិធី ៕