ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ ឡានបុកឡាន  នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ ឡានបុកឡាន  នៅកណ្តាល

កណ្តាល: ថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២១  ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាង រថយន្តនឹងរថយន្ដបណ្ដាលឲ្យរបួសធ្ងន់២នាក់ប្រុស១នាក់ ចំណុចលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ(២៣-២៤)។  មានរថយន្ដ០១គ្រឿង ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២C ៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំ (របួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមះ) មានទីលំនៅ ភូមិ១សង្កាត់១ខណ្ឌ័ព្រះសីហនុ ខេត្តព្រះសីហនុ រួមដំណើមានឈ្មោះស៊ូ មុីនាង ភេទស្រី អាយុ១៨ឆ្នាំមាន ទីលំនៅខេត្តព្រះសុីហនុជាមួយគ្នា(របួសបាក់ជើង) បានបើករថយន្ដ
មកពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ កំពង់ស្ពឺ) លុះដល់ចំណុចកើតហេតុនេះ រថយន្ដម៉ាស្ដាបានជ្រុលចង្កូតចូលគន្លងផ្លូវ យានម្ខាងទៀត បានបុកចំពីមុខរថយន្ដ ១គ្រឿងម៉ាកដេវ៉ូ សណ្ដោងរឺម៉កបែន ពណ៌ត្រេអី ពាក់ស្លាកលេខ ខម0២-៤-២៤០៩ បើកបរដោយឈ្មោះជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅឃំុរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ស្គាល់ឈ្មោះតាមអ្នកបើបរដូចគ្នា) (រត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ )។ បើករថយន្ដមកពីលិចទៅកើត ក្នុងទិសដៅបញ្ជ្រាសគ្នា ។

ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដម៉ាកមាស្ដាបើកបដាយខ្វះការប្រុងប្រយត្ន័ មិនប្រកាន់ស្ដាំ។
ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ។ ចំពោះសពរង់ការចាំក្រុមគ្រួសារមកទទួលនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya