ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំង​សមត្ថកិច្ច ត្រូវបាន​ដាក់ពង្រាយ លើ​ទីលានប្រជាធិបតេយ្យ ​

កម្លាំង​សមត្ថកិច្ច ត្រូវបាន​ដាក់ពង្រាយ លើ​ទីលានប្រជាធិបតេយ្យ ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ នេះ ត្រូវបាន​ដាក់ពង្រាយ​នៅលើ ទីលាន​ប្រជាធិបតេយ្យ និង​បរិវេណ​ជុំវិញ​នោះ គ្រា​ដែល​ក្រុម​សហជីព​ប្រមាណ​ជា ៣០០​នាក់ ក៏បាន​ទៅកាន់​ទី នោះ​ផងដែរ តែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល ទៅលើ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។​
​ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច ដែល​បំពាក់​ដោយ​ដំបង និង​ខែល​នា​ព្រឹក​ថ្ងៃនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​សហជីព ធំៗ​ប្រមាណ​ជា​១៨ បាន​គំរាម​នាំគ្នា​យក​ថ្ងៃ ៨ មីនា ទិវា​សិទ្ធិនារី​អន្តរជាតិ ធ្វើការ​ជួបជុំ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ គោល ១៦០​ដុល្លារ​។​
​ការធ្វើ​ទាម​ទីស្នាក់ការ​រៀងៗ​ខ្លួន មិនមែនជា​ការចង់បាន​របស់​សហជីព​នោះឡើយ នា​ព្រឹក​ថ្ងៃទី​៨ មីនា ឆ្នាំ​២០១៤ នេះ នៅតែមាន​ក្រុមកម្មករ កម្មការិនី រួម​និង​អ្នករត់​ម៉ូតូ និង​ក្រុមអ្នកតវ៉ា​ផ្សេងៗ​ទៀត ប្រមាណ​ជា ៣០០​នាក់ បាន នាំគ្នា​ទៅ​ប្រមូលផ្តុំ​ក្បែរៗ​ទីលាន​ប្រជាធិបតេយ្យ ទោះបី​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចូល ទៅក្នុង​ទីលាន​ប្រជាធិបតេយ្យ ក៏ដោយ​នោះ​។ ការរារាំង និង​ការប៉ុនប៉ង​ចង់​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា​ឃើញថា ប្រឈម​គ្នា តែ​មិនមាន​ផ្ទុះ​បាតុភាព​អ្វី​នោះទេ​។​
​ទន្ទឹមនឹង​ការដាក់​កម្លាំង​កាន់កាប់​ទីលាន​ប្រជាធិបតេយ្យ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ផ្សេងទៀត ក៏ត្រូវ​បានដាក់ ពង្រាយ​នៅតាម​បណ្តោយ​ផ្លូវ​ម្តុំ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច​មុខ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ ក្នុង​បំណង​រារាំង​មិន​ឲ្យ ក្រុមអ្នកតវ៉ា​បឹងកក់​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya