ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់នូវសារធាតុញៀន  និងប្រើប្រាស់អាវុធដោយខុសច្បាប់

ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់នូវសារធាតុញៀន  និងប្រើប្រាស់អាវុធដោយខុសច្បាប់

ភ្នំពេញ ៖  ដោយទទួលបានបទបញ្ជា​ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារ ធាតុញៀន ស្នាក់នៅ និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។ ជនជាតិបារាំង ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។

កម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya