ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » កូនក្រមុំ​រត់ចោល​រោងការ ទុកឱ្យ​ឪពុកម្ដាយ​សង​ថ្លៃ​បណ្ណាការ ​

កូនក្រមុំ​រត់ចោល​រោងការ ទុកឱ្យ​ឪពុកម្ដាយ​សង​ថ្លៃ​បណ្ណាការ ​

តាកែវ ៖ បុរស​អភ័ព្វ​ស្នេហ៍ ឈា មៀន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្លែងរ​ម៉ាំង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្ដ​តាកែវ​បាន​លួច​ស្រឡាញ់​កូនក្រមុំ​អុន ចន្ទ្រា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ដែល​បច្ចុប្បន្នកំពុងរ​ត់​គេចខ្លួន​ជាមួយ​ប្រុស​ស្នេហ៍​មិនដឹង សំងំ​ពួន​នៅទីណា​នោះទេ ។​

តាម​សម្ដី ឪពុក​កូនក្រមុំ​លោក​ខៀវ ណូ អាយុ​៤៥​ឆ្នាំ បានឱ្យដឹងថា​គាត់​មានកូន​ស្រី​៣​នាក់​ហើយ​កូន​ដែល​រៀបការ​នោះ​ជា​កូនស្រី ច្បង​ដែល​ចូល​រោងការ​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៤ ប៉ុន្ដែ​បច្ចុប្បន្ន​កូន ស្រី​បាន​រត់​ចេញពីផ្ទះ​បាត់​ហើយ ។

គាត់ បន្ដទៀតថា កូនស្រី​របស់គាត់​បាន​ចេញ ពី​ផ្ទះ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៤ វេលា ម៉ោង​១០​យប់់​ដោយ​ពុំបាន​ជូនដំ ណឹង ដល់​ឪពុកម្ដាយ​បងប្អូន​នោះទេ ហើ យ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៤ បាន ជូនដំណឹង​ទៅខាង​កូនប្រុស​ឱ្យ​ជ្រាប​ពីបញ្ហា​នេះដែរ​ដើម្បី​ពិភាក្សាគ្នា​រក​ដំណោះស្រាយ ។ ក្រោយពេល​ពិភាក្សា រួចហើយ​គឺ​នៅ​ថ្ងៃទី​៦​ខែមីនា​គ្រួសារ​ខាង​ស្រី​សម្រេច​លើក​កូនស្រី​ប្អូន ឈ្មោះ អុន សិលា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ វិទ្យាល័យ​ប៊ុន រ៉ានី ភ្នំ​ជី​សូរ​ទៅវិញ ។​

ការលើក​កូនស្រី​រៀបការ​ជំនួស​កូនស្រី ច្បង​នេះ គឺ​មិនបាន​រាយការណ៍​ជូន​អាជ្ញា ធរ​មូលដ្ឋាន​ទេ គឺ​បម្រុង​រៀបការ​ស្ងាត់ៗ ដើម្បី​កុំឱ្យ​ផ្អើល​ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី ។ លុះ​គម្រោង​រៀបការ​ស្ងាត់ៗ ដឹង​ដល់​អាជ្ញាធរ​ក៏មាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លោក មេភូមិ មេឃុំ បាននាំគ្នា​ចុះមក​ហាម ឃាត់​មិនឱ្យ​រៀប​មង្គលការ​នោះឡើយ ។​កូន​ក​ម្លោះ​ឈ្មោះ​ឈា មៀន បាន​និយាយថា ការយក​កូនស្រី​ប្អូន​មក​ការជំនួស​បងស្រី គឺជា​ការធ្វើ​ដើម្បី​បង្គ្រប់កិច្ច​និង ដើម្បី​បញ្ចប់​ពិធីមង្គលការ​ប៉ុណ្ណោះ ។​

ជា​ចុងក្រោយ​ឪពុកម្ដាយ​កូនស្រី​បញ្ជាក់ថា សូម​សំណូមពរ​ឱ្យ​កូនស្រី​វិលត្រឡប់ មក​ផ្ទះ​វិញ​ដើម្បី​ដោះស្រាយ និង​បំភ្លឺ ជុំវិញ​ករណីនេះ​ថា​តើ​មាន​បញ្ហា​អ្វី​បានជា​កូន​រត់ចោល​រោងការ ព្រោះ​ពិធីមង្គលការ​នេះ​បានសម្រេច​ប្រារឰឡើង ដោយមាន​ការព្រមព្រៀង​គ្នា​រវាង​ភាគី ទាំងសងខាង​រួចរាល់​ហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya