បាត់ដំបងៈ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ឃាត់ខ្លួន បុរសញៀនថ្នាំ ជោកជាំម្នាក់ រហូតបែកថ្នាំ បានយកកាំបិត យ៉ាងមុត ដើរគ្រវីដេញកាប់គេ ពេញផ្លូវម្ដុំផ្សារណាត់ ស្ថិតក្នុងភូមិព្រែមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កការភ័យដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរកាត់ទីនោះ។
ក្រោយពីឃើញសកម្មភាពនេះ ក្រុមបង្ការបង្ក្រាបរបស់ ស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង ចុះមកឃាត់ខ្លួន បុរសនេះ យកទៅស្នងការដ្ឋានខេត្ត ដើម្បីឃុំខ្លួន មួយយប់ ជៀសវាងបង្កការភ័យខ្លាច ដល់អ្នកដទៃ៕