កណ្តាល: នៅថ្ងៃច័ន្ទ១១ កើត ខែផល្គុន ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២១ មានករណីដេកស្លាប់(ខ្យល់គរ)នៅចំណុចលើចិញ្ចើមផ្លូវបេតុង ជាប់នឹងរបងផ្ទះឈ្មោះ ឈួន វិបុល ស្ថិតនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នន់ស៊ិន សំខឿន ភេទ ប្រុស អាយុ ៧០ ឆ្នាំ សញ្ជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
តាមការបំភ្លឺរបស់ ឈ្មោះ សុខ ចន្ធី ភេទ ស្រី សញ្ជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំ ភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្ដាល បានបំភ្លឺថា÷ នៅវេលាម៉ោង កើតហេតុគាត់ដើរចេញពីផ្ទះរបស់គាត់ទៅត្បូងបានឃើញ ឈ្មោះ នន់ស៊ិន សំខឿន (ជនរងគ្រោះ) ដេកនៅមុខផ្ទះ ឈ្មោះបុល ស្មានថាគាត់ដេកលេង លុះបានបន្តិចក្រោយមក ឈ្មោះ សុខ ចន្ធី បានដើរត្រឡប់ពីត្បូងមកផ្ទះវិញ ឃើញ ជនរងគ្រោះដេកនៅកន្លែងដដែល ក៏លឺប្រពន្ធ ជនរងគ្រោះ ឈ្មោះ កៀន ស្រែកយំ ថាប្តីរបស់គាត់ស្លាប់ហើយ ទើបឈ្មោះសុខ ចន្ធី ដឹងថាយក្សខឿនស្លាប់ហើយ។
ក្រោយមកអ្នកជិតខាងបានរាយការណ៍ទៅ ប៉ុស្តិ៍រដ្ឋបាល ថាមានករណីមនុស្សដេកស្លាប់ ភ្លាមនោះប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហកា ជាមួយផ្នែកពិនិត្យកន្លែងកើត ស្រុក លើកដែក និងបានចុះមកដល់ផ្ទះកើតហេតុ។
-ផ្នែកពិនិត្យវិភាកនៃអធិការដ្ឋានស្រុក
-ប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ភ្នំ -លោក ក្រុមប្រឹក្សា ឃុំ -លោកគ្រូពេទ្យ មេភូមិនឹងក្រុមគ្រួសារនៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាសាកសពពុំ មានស្នាកស្នាមអ្វីដែលពាក់ព័ន្ធទៅនឹង បទល្មើសព្រហ្មទណ្ឌឡើយ។
យោងតាមការពិនិត្យរបស់ផ្នែកជំនាញ,ក្រុមប្រឹក្សាឃុំ,ប៉ុស្តិ៍រដ្ឋបាល.មេភូមិ លោកគ្រូពេទ្យជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
សពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕