ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនចោរឆក់ ម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទស្ត្រី ២នាក់ បានសម្រេច នៅភ្នំពេញ

ឃាត់ខ្លួនចោរឆក់ ម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទស្ត្រី ២នាក់ បានសម្រេច នៅភ្នំពេញ

 (ភ្នំពេញ)៖  ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ បានឆក់ទូរស័ព្ទដៃស្ត្រី២នាក់ ដែលធ្វើដំណើររួមគ្នាបានសម្រេចរួចព្យាយាមជិះរត់គេចខ្លួន តែពេលធ្វើសកម្មភាពនោះ ស្ត្រីជនរងគ្រោះក៏បានស្រែកឱ្យឆោឡោ បណ្តាលឲ្យអ្នកភូមិ និងសមត្ថកិច្ចនាំគ្នាដេញឡោមព័ទ្ធចាប់ជនសង្ស័យបានតែម្ដង។

ជនសង្ស័យមានឈ្មោះ សាន្ត ប៊ុនសៀង អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងនៅម្តុំផ្លូវ២០០៤ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិត្រពាំងកក់ ឃុំធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្រាប់ធ្វើសកម្មភាពទាំងនេះ ក្រុមចោរក៏មានបក្ខពួករបស់គេ បិទគូទដោយបើកម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DG-1099។

ស្ត្រីជនរងគ្រោះឈ្មោះ ផេង សុភឿ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុ និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ វ៉ាហ័រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិជាមួយគ្នា។  ឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន៣គ្រឿង, ម៉ូតូមួយគ្រឿង និងសំភារៈមួយចំនួនទៀតផងដែរ។ សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya