ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ  នៅភ្នំពេញ

ភ្នំពេញ:   ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូ១គ្រឿង បើកបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ។

ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក ធនាគារឯកជន ស្នាក់នៅបុរីពិភពថ្មីកំបូល ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-7044 បានបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជើង បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1HI-2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលបុករថយន្តខាងលើពេញទំហឹង ម្ចាស់ម៉ូតូបានដួលបោកក្បាល និងថ្នល់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ផងដែរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្ដង ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya