ខេត្តកំពង់ឆ្នាំង : សកម្មភាព បទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក គ្រប់រូបភាពនៅលើទឹកដី ស្រុកជលគីរី ដោយពុំមានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់ លោក លី ឡា នាយខ័័ណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង គឺបើកដៃឲ្យបទល្មើសនេសាទកើតមានកាន់តែច្រើន គឺ កាន់តែញញឹម បទល្មើសនេសាទដែលកើតមានគ្រប់រូបភាពទាំងនោះរួមមាន សម្រាស់ ឆក់ត្រី និង
របាំងលូស្បៃមុង ។
យោងតាមប្រភពព័ត៌មានពីសហគមន៍ នេសាទ និងប្រជាការពារភូមិ ក្នុង ឃុំ ពាមឆ្កោក បាន ឲ្យដឹងថា ក្រុមពួកប្រព្រឹត្តបទល្មើស នេសាទ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ យ៉ាងអនាធិបតេយ្យ នៅ ចំណុច ព្រែកភ្លង ស្ថិតក្នុង ភូមិ ភ្លង ស្រុក ជលគីរី មាន ឈ្មោះ ឃឿន ជាអ្នករត់ការ និង នៅ ចំណុច តាមដងទន្លេ ព្រែលសេះ រហូតដល់ព្រែក ឫស្សីដងង្គួច ស្ថិតក្នុង ភូមិ ឫស្សីដង្គួច ស្រុក ជលគីរី មាន ឈ្មោះ ម៉ៅ ជាអ្នករត់ការ បច្ចុប្បន្នភាព រស់ នៅ ភូមិ ឫស្សីដង្គួច ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តទៀតថា រាល់ ថ្ងៃនេះនៅក្នុង កន្លែង អភិរក្សត្រីមេពូជ លេខ ៧ អា និង លេខ ៧ បេ ដែលស្ថិតក្នុង ស្រុកជលគីរី សកម្មភាព ឆក់ត្រី យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ដីព្រៃ លិចទឹក និង ហ្វូងត្រីមេពូជ នៅក្នុង កន្លែងអភិរក្ស ក៏បាត់បង់អស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល កម្ពុជា គួរចាត់វិធានការយ៉ាងណា មកលើ មន្ត្រី ថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ ឆ្នាំង ។ ជលផលក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអ្នកសារព័ត៌មាន ជាឆ្អឹងទទឹង ក របស់ពួកគេ ៕