ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មេខ្យល់ ៧០​នាក់ នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក ១៥១​នាក់​

ឃាត់ខ្លួន​មេខ្យល់ ៧០​នាក់ នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក ១៥១​នាក់​

ភ្នំពេញៈ  គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈ ឆ្នំា២០២១ កន្លងទៅ​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​ថា កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មេខ្យល់​ដែល​នាំ​ពលករ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់នៅព្រំដែន​កម្ពុជា ថៃ​-​កម្ពុជា វៀតណាម ចំនួន ៧០​នាក់ និង​បាន​រកឃើញ​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៥១​នាក់ ។

មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានដូចជា នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កំពត ស្វាយរៀង និង​ខេត្តកោះកុង​។ ចំណែក​ការស្វែងរក និង​ទប់ស្កាត់​ពលករ​គេចវេស​ពី​ច​ត្តា​ឡី​ស័ក គឺ​គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈ មាន​ចំនួន ១៥១​នាក់ ក្នុងនោះ​ស្រី ៦៧​នាក់ និង​បាន​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ពលករ​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​មានដូចជាៈ ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកោះកុង និង​ខេត្តសៀមរាប …​។​

​ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​ពល​ករ​ឆ្លងដែន​ន​ខុសច្បាប់ និង​ស្រាវជ្រាវ​រក​មេខ្យល់​ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya