ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងខ្លាំង​ បើកឡានបុករបាំងថ្មនៅស្តុបចេនឡា ក្រឡាប់ផ្ងារជើងម្ខាង​ នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងខ្លាំង​ បើកឡានបុករបាំងថ្មនៅស្តុបចេនឡា ក្រឡាប់ផ្ងារជើងម្ខាង​ នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីយប់​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្ទុបចេនឡា​ តាមបណ្ដោយផ្លូវមុន្នីរ៉េត​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ ។

មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក​ LEXUS RX330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-1220 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង​ ធ្វើដំណើរតាមបណ្ដោយផ្លូវមុន្នីរ៉េត​ និងឆ្លងស្ទុបចេនឡា​ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន​ រួចក៏ជ្រុលទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង​ និងក្រឡាប់ផ្ងារជើងម្ខាង​តែត្រូវបានប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារដើមគ​ ជួយលើកឡើងវិញដោយមិនធ្វើឲ្យតៃកុង​ ឬអ្នកណាម្នាក់រងរបួសឡើយ​ ។ ​ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​រង់ចាំដោះស្រាយតាមច្បាប់​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya