ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ​រិះគន់​ការតែងតាំង​មន្ត្រី​ក្របខ័ណ្ឌ “​គ​” ជា​ប្រធានស្តីទី​មន្ទីរ​

មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ​រិះគន់​ការតែងតាំង​មន្ត្រី​ក្របខ័ណ្ឌ “​គ​” ជា​ប្រធានស្តីទី​មន្ទីរ​

​កំពង់ធំ​៖ មន្ត្រីរាជការ​ជាច្រើនរូប​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ​បានធ្វើការ​រិះគន់​យ៉ាង ធ្ងន់ធ្ងរ​លើ​ការតែងតាំង​អនុប្រធាន​មន្ទីរ​ម្នាក់​គឺ​លោក មុំ ចែម អោយទទួល​តំណែង​ជា​ប្រធានស្តីទី  របស់​មន្ទីរ ខណ​:​ពេល​លោក​ប្រធាន​មន្ទីរ ឈួ សុធា ត្រូវបាន​អោយទៅ​បម្រើការ​ការងារ​ថ្មី​នៅ  នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​បានធ្វើការ​ផ្ទេរតំណែង​នាពេល​ថ្មីៗ មកនេះ​។
​    ​តាម​មន្ត្រី​ជាច្រើនរូប​នៅក្នុង​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ​បានអោយដឹងថា ការតែងតាំង  លោក មុំ ចែម អោយទទួល​តំណែង​ជា​ប្រធានស្តីទី​របស់​មន្ទីរ​មួយ​នេះ​គឺ​ពោរពេញ​ទៅដោយ​ភាព  អយុត្តិធម៌ និង​ភាពមិនប្រក្រតី ព្រោះថា លោក​មុំ ចែម គឺជា​មន្ត្រី​ដែល​មាត្រ​ក្របខ័ណ្ឌ​ទាប​ត្រឹម​ថ្នាក់ គ  អោយធ្វើជា​ប្រធានស្តីទី​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ ជាការ​មើលរំលង​ទៅដល់​អនុប្រធាន​មន្ទីរ​ពីរ​នាក់  ទៀត ដូចជា​លោក សេង ជា​សុន និង​លោក តាន់ វាសនា អ្នក​ទាំងពីរ​សុទ្ធតែជា​មន្ត្រី​ក្រប​ខ័​ណ ក  អស់​រយ ពេល​ម្នាក់ៗ​ដបឆ្នាំ ។ ចំណែក​លោក មុំ ចែម ទើបតែ​ទទួលបាន​ឋានន្តរ​ស័​ក្ត​ក្របខ័ណ្ឌ គ មក  ដល់ពេលនេះ​មិនទាន់បាន​ប្រាំ​ខែ​ស្រួល​ផង ពីមុន​នោះ​លោក មុំ ចែម មាន  ឋានន្តរស័ក្តិ​ក្របខ័ណ្ឌ​ត្រឹម​ថ្នាក់ ឃ ដែល​មិន​ស័ក្តិសម​ក្នុងការ​ទទួល​តំណែង​ជា​អនុប្រធាន​មន្ទីរ​ផង  ប៉ុន្តែ​ដោយ​លោក មុំ ចែម មានការ​ទំនាក់ទំនង​ស្និត​ស្នាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍​ជន  បទ​ទើប​លោក​ត្រូវបាន​តាំង​ជា​អនុប្រធាន​មន្ទីរ និង​មានអំណាច​ខ្លាំង​នៅក្នុង​មន្ទីរ​លើស​ប្រធាន​មន្ទីរ  ដោយ​ការងារ​សំខាន់ៗ​នៅក្នុង​មន្ទីរ​ត្រូវបាន​លោក មុំ ចែម ដណ្តើមយក​ទៅកាន់​ស្ទើរ​ទាំងអស់  ដូចជា​ការងារ​ផ្លូវលំ​ជនបទ ការងារ​គម្រោង​របស់​អង្គការ និង​ការងាររដ្ឋបាល​ជាដើម​។ ក្នុងឋានៈ  ជា អនុប្រធាន​មន្ទីរ លោក​មិនសូវ​បាន​បង្ហាញមុខ​នៅក្នុង​មន្ទីរ​ប៉ុន្មាន​ទេ ដោយ​ភាគច្រើន​លោក​នៅ ភ្នំ  ពេញ និង​ខេត្តកំពង់ចាម ហើយ​ពេលខ្លះ​មិន​មន្ត្រី​ដែល​ត្រូវការ​ស៊ី​ញ៉េ​រ​របស់គាត់​ត្រូវ​ស្ពាយ​ឯកសារ    ទៅរក​គាត់ ។   បើ​និយាយ​អំពី​ជីវភាព​របស់លោក មុំ ចែម កាល​ចេញពី​មន្ទីរ​សូ​រិ​យោ​ដី​រាជធានី​ភ្នំ ពេញ​ទៅធ្វើជា​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ខេត្តកំពង់ធំ​នោះ មិនមាន​ជីវភាព​ធូរធារ​នោះទេ​ក្រោយពី លោក​កាន់តំណែង​នេះ បាន​មួយរយៈ​ជីវភាព​របស់លោក​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន​ដោយ​ទិញ  បាន​ផ្ទះ​តម្លៃ​៣,០០០០ -៤,០០០ ដុល្លារ នៅ​ខេត្តកំពង់ធំ ។ បើ​និយាយ​អំពី​អំពើពុករលួយ​របស់  លោក មុំ ចែម ក៏​មិន​អន់​ដែរ​ដោយ​ក្នុង​ឆ្នាំ​២០១៣ គាត់​ទទួលបាន​ផ​ប្រយោជន៍​យ៉ាងច្រើន​ពី​ការ  ថែ   ទាំ​ផ្លូវ​ខួប និង​ផ្លូវ​ប្រចាំ​រួម​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​របស់​អង្គការ​ដៃគូ​មួយចំនួនទៀត ទោះបី​រូបគាត់​ជា​អនុប្រធាន​មន្ទីរ​មែន ប៉ុន្តែ​រូបគាត់​មាន​សិទ្ឋិ និង​អំណាច​លើស​លោក​ប្រធាន ឈូ សុធា ដែល​ទើបតែ​ផ្លាស់ចេញ​នោះ ។ ដូច្នេះ​លោក មុំ ចែម មាន​ល​ទ្ឋ​ភាព​ច្រើន​ក្នុង​ការពុក រលួយ បើ​រៀបរាប់ អំពី​រឿងអាស្រូវ​ខាងលើ​មិន​អស់​ទេ​នៅពេលនេះ ដោយ​សុំ​បន្ត​នៅ​វគ្គ​ក្រោយ ។
​សម្រាប់​អាជ្ញាធរខេត្ត  ក៏ដូចជា​មន្ត្រី​រាជា​ការ​ជាច្រើន​នៅក្នុង​ខេត្តកំពង់ធំ​ទាំងមូល​មិនសូវ​
​ជា​ពេញចិត្ត​លោក មុំ ចែម​ប៉ុន្មាន​ទេ នៅពេល​មានការ​ផ្លាស់ប្តូរ​តំណែង​លោក ឈូ សុធា នោះ​ក្រសួង អភិវឌ្ឍន៍ជនបទ​មានបំណង​តែងតាំង​លោក មុំ ចែម​ធ្វើជា​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ប៉ុន្តែ​ដោយ ថ្នាក់ដឹកនាំ​ខេត្ត​មិន​ឯកភាព​នោះ​ទើបបានជា​ក្រសួង​តែងតាំង​ត្រឹមតែ​ជា​ប្រធានស្តីទី​ប៉ុណ្ណោះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya