ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ស ខេង​៖ បើ​បោះឆ្នោត​ឡើងវិញ ជាការ​ម៉ាក់​ងាយ​ទឹកចិត្ត​ប្រជាពលរដ្ឋ ​

លោក ស ខេង​៖ បើ​បោះឆ្នោត​ឡើងវិញ ជាការ​ម៉ាក់​ងាយ​ទឹកចិត្ត​ប្រជាពលរដ្ឋ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៤​ថា “​បើ​យើង​រៀបចំ ការបោះឆ្នោត​ឡើងវិញ តាម​ការទាមទារ របស់គាត់​(​គណបក្ស​សង្គ្រោះ​ជាតិ​) មានន័យថា យើង​បាន​ម៉ាក់ ងាយ ដល់​ការសម្រេចចិត្ត​របស់ ប្រជាពលរដ្ឋ​ទាំងមូល ដែល​បាន​ចូលរួម​បោះ ឆ្នោត​នាពេល​កន្លងមក ហើយក៏​ជាការ ធ្វើ​កម្ពុជា​ជួបប្រទះ​បញ្ហា ស្មុគស្មាញ​ផ្សេងៗ​ជាច្រើន ដែល​យើង​មិនអាច​ប៉ាន់ស្មាន​បាន​”​។​
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ប្រសិនបើ​មានការ រៀបចំ ការបោះឆ្នោត​ឡើងវិញ តាម​ការទាមទារ​រប​ស់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នោះ គឺជា​ការ មើលងាយ ដល់​ទឹក​ប្រជាជន​កម្ពុជា ដែល​ពួកគាត់​បាន​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក​។​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ជាច្រើន​ករណី​ដោយ មិនចេះ​មិនចេះហើយ ហើយ​ចុង​ក្រោយនេះ បានទាមទារ​អំណាច​នៅក្នុង​រដ្ឋសភា​ទៀត​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមថា គណបក្ស​ប្រជាជន​នៅតែ ប្រកាន់​ជំហរ​ជាប់​ជានិច្ច​ក្នុង ការការពារ​ដាច់ខាត នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​មិន​ទទួលយក​អ្វី ដែល​ធ្វើ​ឲ្យ បំផ្លាញ លទ្ធផល​បោះឆ្នោត​ឡើយ ហើយ​បក្ស ប្រជាជន ត្រូវ​ធានា​ថែរក្សា​នូវ​ស្ថេរភាព នយោបាយ ដោយ​ធានា​ឲ្យ​អង្គការ​នីតិ​ប​ញ្ញ​តិ្ត នីតិប្រតិបត្តិ ដែល​កើតចេញ ពី​ការបោះឆ្នោត​នេះ ឲ្យ​ដំណើរ ការ​ជាធម្មតា​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន ចូលរួម​ប្រជុំ​រដ្ឋសភា​ថា ជា​ឯក​បក្ស ដោយ​មិនមាន​លទ្ធិប្រជាធិបតេយ្យ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋសភា កម្ពុជា ធ្វើ​អ្វី​ទៅតាម​ច្បាប់​កំណត់ ហើយក៏​មិន​រង់ចាំ​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ចូលប្រជុំ​ជាមួយ​ទើប ដំណើរការបាន​នោះទេ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៤ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅក្នុង បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា គណបក្ស​របស់លោក មិន​ចូលប្រជុំ​រដ្ឋសភា​ជាដាច់ខាត ដរាបណា​ពុំមាន​ការ រៀបចំ​បោះឆ្នោត​ឡើងវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya