ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤នេះ ជាប្រធានបទ សម្រាប់ជំនួបចរចាជាថ្មីនៅថ្ងៃចន្ទទី១០ ខែមីនា ខាងមុខនេះផងដែរ។
អនុសាសន៍របស់សង្គមស៊ីវិល ដែលគណបក្សសង្គ្រោះជាតិ លើកឡើងនោះរួមមាន នីតិវិធីនៃការចុះឈ្មោះអ្នកបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ ការផ្ដាស់ប្ដូរប្រព័ន្ធបោះឆ្នោត នាពេលបច្ចុប្បន្ន(សមាមាត្រ) និងការគ្រប់គ្រងធន់ធានហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពជាដើម។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី ក្របខណ្ឌកំណែទម្រង់កិច្ចការ បោះឆ្នោត ធ្វើនៅសណ្ឋាគារអ៊ីមភើរៀ ថា កំណែទម្រង់កិច្ចការបោះឆ្នោត មិនមែនជារឿងពិភាក្សាត្រឹមអ្នក នយោបាយនោះទេ គឺត្រូវការការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធដែលមានជំនាញ។
សម្រាប់អនុសាសន៍ ដែលសង្គមស៊ីវិល ផ្ដល់ជូននៅថ្ងៃនេះ យើងនឹងប្រមូលទៅដាក់លើតុ ដើម្បី ចរចាធ្វើសេចក្ដីសម្រេច ហើយនៅថ្ងៃទី១០ (មីនា ២០១៤) ខាងមុខ គណបក្សប្រជាជន និងសង្គ្រោះជាតិ ជួបគ្នា ម្ដងទៀត ដើម្បីធ្វើសេចក្ដីសម្រេចអ្វី? ដូច្នេះយើងចាំបាច់ណាស់ ត្រូវតែធ្វើការសាកសួរទៅសង្គមស៊ីវិល ថាអ្វីទៅ ដែលចាត់ទុកជាចំណុចសំខាន់ ក្នុងកំណែទម្រង់នៃការបោះឆ្នោត ដើម្បីការបោះឆ្នោតប្រកបដោយភាព ត្រឹមត្រូវ”។
ពាក់ព័ន្ធបញ្ហានេះ លោក ជាម យៀប និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ក៏មានគម្រោងរៀបចំសិក្ខាសាលា និយាយពីការកែទម្រង់នៃការបោះឆ្នោត នេះផងដែរ ដោយមានការអញ្ជើញចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសសង្គមស៊ីវិល មានជំនាញលើការងារ បោះឆ្នោត។
សម្រាប់មេបក្សប្រឆាំង លោក សម រង្ស៊ី លោកក៏សង្ឃឹមថា នឹងមានសិក្ខាសាលាថ្នាក់ជាតិនាពេល ក្រោយទៀតដែរ ដោយមានការចូលពី គណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុង សិក្ខាដែលរៀបចំដោយ គណបក្សសង្គ្រោះជាតិ បានពិភាក្សាទៅលើ សេចក្ដីប្រកាសព័ត៌មានរួម រវាងក្រុមការងារគណបក្សទាំងពីរ កាលពីថ្ងៃចន្ទកន្លងទៅនេះ រួមមានការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ចីឈ្មោះអ្នកបោះឆ្នោត ដើម្បី ធានា និងការពារសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋគ្រប់រូប,រៀបចំបង្កើតច្បាប់ស្ដីពី ហិរញ្ញវត្ថុរបស់គណបក្ស នយោបាយ, និងក្របខណ្ឌផ្សព្វផ្សាយ កំណែទម្រង់ការបោះឆ្នោតផ្សេងៗទៀតដូចជា ការកែទម្រង់ ស្ថាប័ន រៀបចំការបោះឆ្នោត, យន្តការនៃការដោះស្រាយ វិវាទនៃការបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយ សម្រាប់ គណបក្សនយោបាយ…៕