(ក្រចេះ+ មណ្ឌលគិរី +ត្បូងឃ្មុំ)÷ ក្រុមរថយន្ត សំរុកដឹកឈើចេញពី ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល,ខេត្តក្រចេះចូលស្រុកមេមត់, ខេត្តត្បូងឃ្មុំ, ឆ្ពោះទៅ ខេត្តព្រៃវែង,នឹងខេត្ត ស្វាយរៀង សមត្ថកិច្ចនៅតាមដងផ្លូវមិនមានការបង្ក្រាបឡើយ។
អស់លោកកងកម្លាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាមន្ត្រីរបស់រដ្ឋ, ដែលស៊ីប្រាក់ខែរដ្ឋ. ដែលរាស្ត្របង់ពន្ធជូនរដ្ឋ. អស់លោកសមត្ថកិច្ច នៅលើដងផ្លូវមិនបង្ក្រាបបទល្មើស ឬមួយទុកឱ្យថ្នាក់ជាតិចុះបង្ក្រាបឬជាយ៉ាងណា? គួរតែ ថ្នាក់ជាតិ បើកការស៊ើបអង្កេត ស្រាវជ្រាវ ទៅលើមន្ត្រីកងកម្លាំង. ជំនាញពាកព័ន្ធទាំងអស់ ដែរឈរជើងនៅលើដងផ្លូវទាំង ប៉ុន្មានដែលក្រុមឈ្មួញ រកស៊ីដឹកឈើឆ្លងកាត់នោះ តើមានជាប់ពាក់ព័ន្ធជាមួយនឹង ក្រុមឈ្មួញទាំងអស់នោះដែរឬទេ?
ជារៀងរាល់យប់គេតែងសង្កេតឃើញមានក្រុមឈ្មួញដឹកឈើ,មានប្រភេទឈើគ្រឿងធ្វើផ្ទះ និងឈើ ប្រណិត ជាច្រើនគ្រឿងដឹកតាមរថយន្តសាំយ៉ុង ខ្លះចេញនូវចំណុច១១៧ ខ្លះ១១៥ ខ្លះចេញពី ឃុំស្រែឈូក ស្រុក កែវសីមា ខេត្តមណ្ឌលគិរី (ដែលជាព្រំប្រទល់ជាមួយនឹងស្រុកស្នួលខេត្តក្រចេះ)។ បានឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់, ខេត្តត្បូងឃ្មុំ, ស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ ឆ្ពោះទៅ ខេត្តស្វាយរៀង និងខេត្តព្រៃវែង, កណ្តាល, និងភ្នំពេញ។
ប្រភេទឈើខ្លះឆ្លងចូលទៅប្រទេសវៀតណាមតាមច្រកដែលគេហៅថា(ការេ9) ច្រក (k3)ក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ ។ បើតាមសេចក្តីយការណ៍ក្រុមឈ្មួញទាំងអស់ នោះមានឈ្មោះខ្លះហើយក្នុងបញ្ជីស្បែកខ្មៅ ក៏ប៉ុន្តែ សារព័ត៌មានយើងខ្ញុំ មិនទាន់បញ្ចេញឈ្មោះទាំងនោះទេ។ ហើយមន្ត្រីជំនាញពាក់ព័ន្ធខ្លះក៏មានជាប់ ការពាក់ព័ន្ធដាក់ខែដាក់ថ្ងៃដែរ!!! មន្ត្រីមួយចំនួនតូច)។
មហាជនបានឆ្ងល់ថា រថយន្តខ្លះបង្ក្រាប, តែក្រុមរថយន្តឈ្មួញ ភាគច្រើនមិនប្រាប់មិនដឹងជាមកពីមូលហេតុអ្វី? បើសិនជាក្រុមរថយន្តឈ្មួញដែលប្លែកទើបនឹងរកស៊ីថ្មី រត់នៅលើតាមដងផ្លូវនេះគឺមានការបង្ក្រាបភ្លាមៗ។
តែបើក្រុមរថយន្តរកស៊ីយូរៗ ចាស់ឆ្នាំមិនបង្ក្រាបឡើយ។
ជាពិសេស ដែលមានសេចក្តីរាយការណ៍ពីមន្ត្រីស្មោះត្រង់តូចតាចបំផុត ថាក្រុមរថយន្តរបស់លោក ធីកាប៉ូ ដែលមានរថយន្តម៉ាកសាំយ៉ុង,មានរថយន្តបាឡែន,មានរថយន្ត ហាយលិនឌើ,ដឹកឈើឃ្លុំ ចូលតាមច្រក ( k3) ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ,ហៅថា ច្រក(ជ្រោះជ្រៅ)ទៅប្រទេសវៀតណាម សឹងនឹងរាល់យប់ គ្មានមន្ត្រីជំនាញណាបង្ក្រាបឡើយ ហើយគេបានស្គាល់ថា, មានមន្ត្រីម្នាក់ជាអ្នករត់ការមើលផ្លូវចូលច្រកគោលដៅ(k3)ទៀតផង។
ជាចុងក្រោយ មហាជនជាទូទៅ សូមគោរព ដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធ ថ្នាក់ជាតិ សូមមេត្តាដាក់កម្លាំងចុះស្រាវជ្រាវស៊ើបអង្កេត ដាក់កម្លាំង ទប់ស្កាត់បង្ក្រាប បន្ថែមទៀតផង !!ក្រែងក្មេងជំនាន់ក្រោយបានស្គាល់ដើមឈើព្រៃខ្លះ បើពុំដូច្នោះទេ អនាគតនឹងរលាយហិនហោចអស់ហើយ។
សារព័ត៌មានយើងខ្ញុំចុះផ្សាយនេះ ក្នុងគោលដៅ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ!! បើអស់លោកស្ថាប័ន ពាក់ព័ន្ធ បើកើតទុក្ខមិនសុខចិត្តចង់បកស្រាយបំភ្លឺ អង្គភាពយើងស្វាគមន៍ជានិច្ចរាល់ការបកស្រាយបំភ្លឺរបស់អស់លោក រៀងរាល់ម៉ោងធ្វើការ ៕