កំពង់ចាម ៖ ចាប់ខ្លួននេះធ្វើឡើង១យប់ទល់ភ្លឺក្នុងភូមិសាស្ដ្រភូមិព្រៃគុយ ឃុំស្រកនិងភូមិ ត្រញំងកក់ ឃុំអូរស្វាយក្នុង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
ជនសង្ស័យជាក្រុមចោរដើរលួចគោអ្នកភូមិដឹកដាក់រថយន្ដ៥តោនបម្រុង យកទៅលក់នៅប្រទេសវៀតណាម ២នាក់ម្ចាស់រថយន្ដនិងអ្នក ជំនាញលួចក្នុងចំណោម៤នាក់ ដោយកម្លាំងនគរបាលអធិការដ្ឋានស្រុក កំពង់សៀម ខេត្ដកំពង់ចាម ។
ជនសង្ស័យខាងលើ ទី១-ឈ្មោះ ឈាង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជាម្ចាស់រថយន្ដហ៊ីយ៉ាន់ដាយ៥តោន ពាក់ស្លាកលេខកំពង់ចាម 3A-3009 ដែលជាលួច ចំណែកជនសង្ស័យ ២នាក់ទៀតមិនត្រូវបានស្គាល់អត្ដសញ្ញាណទេ ព្រោះកំពុងដឹកគោដែលលួចបាន៤ក្បាលរត់គេចខ្លួនបាត់ ។
តាមការសារ ភាពរបស់ឈ្មោះ ឈាង ឆៃ ដែលជាម្ចាស់ រថយន្ដថា គ្នាគេ២នាក់ទៀតលួចគោអ្នក ភូមិខាងលើបាន៤ក្បាល ហើយបានណាត់ ឱ្យខ្លួនបើករថយន្ដទៅឡើងគោនៅចំណុច ក្នុងព្រៃគុយ ក្នុងភូមិព្រៃគុយ ឃុំស្រក លុះគេចាំយូរពេកមិនដឹងថា គ្នាគេ២នាក់ ដែលលួចគោបាន៤ក្បាលដឹងខ្លួនថា សមត្ថកិច្ចកំពុងតាមឬវង្វេងក្នុងព្រៃ នោះទេ ទើបម៉ោង៤ទៀបភ្លឺ ហើយមិន ឃើញមករហូតដល់សមត្ថកិច្ចចាប់ខ្លួន គេតែម្ដង ៕