ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះ តារាចម្រៀប្រុសឈ្មោះ ជុំ សម្ពស្ស ហៅជេស្ដា អាយុ៣០ឆ្នាំ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ពីបទរួមភេទជាមួយក្មេងស្រីអនីតិ ជនជាថ្នូរនឹងការសន្យាថា នឹងធ្វើឱ្យក្មេងស្រីនោះក្លាយជាតារាចម្រៀងស្រី ល្បីឈ្មោះនាពេលខាងមុខ ។
ម្ចាស់បទ “ម៉ែក្មេកចង់បាន កូនប្រសារបារាំង” និងជាតារាចម្រៀង ប្រចាំផលិតកម្ម Diamond Music លោកជេស្ដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនក្រោមបទ ចោទប្រកាន់ថា បានរួមភេទជាមួយ អនីតិជនអាយុក្រោម១៥ឆ្នាំម្នាក់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ នៅក្នុងផ្ទះ សំណាក់មួយនៅរាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះ មានឈ្មោះ ក.រ.ម អាយុ១៤ឆ្នាំ មានទីលំនៅក្នុងបុរីមួយក្នុងផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមបណ្ដឹងចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ របស់ស្ដ្រីជាម្ដាយជនរង គ្រោះបានបានបញ្ជាក់ថា នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ជាថ្ងៃបុណ្យចូល ឆ្នាំសាកលតារាចម្រៀងឈ្មោះជេស្ដា បាននាំកូនស្រីរបស់គាត់ចាកចេញពីផ្ទះបាត់មួយរាត្រី ។ លុះពេលត្រឡប់មក ដល់ផ្ទះវិញគាត់បានសាកសួរកូនស្រី ទើបដឹងថា តារាចម្រៀងខាងលើបាន យកកូនស្រីគាត់ទៅរួមភេទក្នុងផ្ទះសំណាក់ មួយក្នុងរាជធានីភ្នំពេញ ។ លើសពីនេះ កូនស្រីគាត់បានសារភាពដែរថា ដោយ សារការលង់ក្នុងល្បិចលួងលោមរបស់ តារាចម្រៀងខាងលើដែលសន្យាថា នឹង លៃលកឱ្យនាងបានក្លាយជាតារាចម្រៀងទើបកូនស្រីគាត់បានព្រមព្រគល់ ខ្លួន លះបង់ព្រហ្មចារីយដោយការរួមភេទជាមួយតារាចម្រៀងរូបនេះចំនួន៤លើក រួចមកហើយ ៕