ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?

ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?

កោះកុងៈ តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្នុងភូមិព្រែកខ្សាច់បានឲ្យដឹងថា ការចាក់ដីរំលោភយកដីចំណីឆ្នេរសមុទ្រធ្វើកម្មសិទ្ធិនេះ បានធ្វើឡើងរយៈពេលជាង១ខែទៅហើយ ដោយលោកស្រីឈឹម ចាន់ឌី រស់នៅក្នុងភូមិព្រែកខ្សាច់ជាអ្នកប្រព្រឹត្ត។ សេចក្តីរាយការណ៏បន្តថា លោកស្រី ឈឹម ចាន់ឌី បានជួលគ្រឿងចក្រពីមេការរបស់ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីទុកជារនាំងអំណាចធ្វើសកម្មភាព ឈូសឆាយ ចាក់ដីលុបឆ្នេរសមុទ្រ ដែលធ្វើឲ្យអាជ្ញារធរមូលដ្ឋានរួញរាក្នុងការហាមឃាត់ និការអនុវត្តន៏ច្បាប់ការពារឆ្នេរសមុទ្រ។

ឆ្នេរសមុទ្រមួយកន្លែងស្តិតនៅចំនុចពយតាឃុន ក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានអ្នកមានលុយមានអំណាច ចាក់ដីលុបរំលោភយកដីចំណីឆ្នេរសមុទ្រខុសច្បាប់អស់ជាង១០០ម៉ែត្រ ខណៈមន្រីគណៈកម្មការចម្រុះខេត្តចុះទៅត្រួតពិនិត្យ បានត្រឹមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចាក់ដីបន្ត ដែលធ្វើឲ្យពលរដ្ឋរស់នៅទីនោះខកចិត្ត និងដាក់ការសង្ស័យថា ជាការឃុបឃិតគ្នាព្រោះតែផលប្រយោជន៏ផ្ទាល់ខ្លួន ទើបមន្ត្រីគណៈកម្មការដែលចុះទៅត្រួតពិនិត្យ មិនអនុវត្តន៏ច្បាប់ឲ្យបានពេញលេញ ពោលគឺគ្មានវិធានការដាក់ទោសទណ្ឌ ផាកពិន័យតាមច្បាប់ និងឲ្យកាយអាចម៍ដីចេញពីដីចំណីឆ្នេរដែលជាទ្រព្យសម្បត្តិរដ្ឋវិញឡើយ។

លោកស្រី ឈឹម ចាន់ឌី បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកស្រីពិតជា បានចាក់ដីភូមិដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ពិតមែន ហើយការចាក់ដីនេះ គឺលោកស្រីពុំ បានសុំច្បាប់ត្រឹមត្រូវ ពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយ ដោយបានត្រឹមប្រាប់ផ្ទាល់មាត់ ទៅមេឃុំព្រែកខ្សាច់តែប៉ុណ្ណោះ។ ខណៈដីចំណីសមុទ្រប្រវែងជាង១០០ម៉ែត្រត្រូវចាក់ដីលុបរួចស្រេចទៅហើយនោះ លោកស្រី ឈឹម ចាន់ឌីបានលើកឡើងបែបមនុស្សមិនយល់ច្បាប់ថា គាត់ចាក់ដីលើដីកម្មសិទ្ធិរបស់គាត់ តើគាត់ខុសអ្វី?

លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានឲ្យដឹងថា លោកស្រី ឈឹម ចាន់ឌី ពិតជាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាក់ដីលុបលើទីតាំងដីខាលើនេះមែន គាត់បានរាយការណ៏ផ្ទាល់មាត់មកអាជ្ញាធរឃុំព្រែកខ្សាច់ដែរ ប៉ុន្តែលោកពុំបានឃុបឃិតឲ្យ មានការចាក់ដីលុប រំលោភយកដីចំណីឆ្នេរសមុទ្រឡើយ។

ជាក់ស្តែង បន្ទាប់ពីមានការបែកធ្លាយព័ត៌មានករណីចាក់ដីលុបចំណីឆ្នេរ សមុទ្រខុសច្បាប់ នៅក្នុងភូមិព្រែកខ្សាច់ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា និងលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ស្រាប់តែនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ គណៈកម្មការចម្រុះ រួមមានមន្ត្រីបរិស្ថាន មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកគិរីសាគរ បានចុះទៅធ្វើការត្រួតពិនិត្យផលប៉ះពាល់ និងបានត្រឹមធ្វើកិច្ចសន្យាឲ្យលោកស្រី ឈឹម ចាន់ឌី ផ្អាកសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រជាបន្តតែប៉ុនណោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកខ្សាច់លើកឡើងថា រយៈពេល២-៣ថ្ងៃ មុនពេលគណៈកម្មការចម្រុះ ចុះទៅត្រួតពិនិត្យវាយតំលៃលើការចាក់ដីលុបឆ្នេរសមុទ្រខុសច្បាប់កាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅនេះ ពួកគាត់បានឃើញ លោកស្រី ឈឹម ចាន់ឌី ខ្វែងដៃខ្វែងជើង ម្តងរត់ទៅសាលាស្រុកគិរីសាគរ ម្តងឡើងទៅខេត្តកោះកុង ដើម្បីស្វែងរករកអន្តរាគមន៍ ការពារទង្វើខុសច្បាប់ចាក់ដីលុបឆ្នេរ សមុទ្ររបស់ខ្លួន។ពលរដ្ឋទាំងនោះបន្តថា លោកស្រី ឈឹម ចានឌី មានខ្នងបង្អែករឹងមាំនៅ ក្នុងតុលាការខេត្តកោះកុង រឿងអីគណៈកម្មការចម្រុះហ៊ានអនុវត្តន៏ច្បាប់ ដាក់ទោសទណ្ឌ ឬពិន័យ តាមច្បាប់នោះ។ ពលរដ្ឋរិះគន់ថា ទំនងគណៈកម្មការចម្រុះ ត្រឹមចុះមកត្រួតពិនិត្យបង្គ្រប់កិច្ច ហើយធ្វើរបាយការណ៍លំៗបិទបាំងថ្នាក់ដឹកនាំ ដើម្បីប្រយោន៍ផ្ទាល់ខ្លួនក៏ថាបាន ព្រោះកន្លងមកក៏ធ្លាប់មានករណីបែបនេះនៅក្នុងភូមិព្រែកខ្សាច់ដែរ ប៉ុន្តែចុងបញ្ចប់វិធានការអនុវត្តន៍ច្បាប់ ស្ងាត់ឈឹង ឯអ្នកចាក់ដីរំលោភយកដីចំណីឆ្នេរសមុទ្រ កាន់តែបង្ហាញភាពក្រអឺតក្រទម ក្លាយជាម្ចាស់កម្មសិទ្ធិយ៉ាងពេញមុខ ដែលករណីលោកស្រី ឈឹម ចាន់ឌី ក៏មិនខុសគ្នានោះដែរមើលទៅ។

ប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឈន៍ឆ្នេរសមុទ្រកម្ពុជា មេត្តាពិនិត្យមើលពីភាពអសកម្មក្នុងការអនុវត្តន៏ច្បាប់ របស់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកោះកុងផងទាន! ដើម្បីរក្សាបាននូវឆ្នេរសមុទ្រដ៏ស្រស់ត្រកាលរបស់ប្រទេសកម្ពុជា សម្រាប់លើកស្ទួយវិស័យទេចរណ៍នាពេលអនាគត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya