កំពត៖ គណៈប្រតិភូមួយក្រុមរបស់ក្រសួងប្រៃយ៍សណី និងទូរគមនាគមន៍ដឹកនាំដោយ លោក អគ្គាធិការ អ៊ូ បូរ៉ាត់ នៅព្រឹកថ្ងៃទី ៧ មិនាឆ្នាំ២០១៤ បានចុះធ្វើការស្រាវជ្រាវករណីអពើពុករលួយដុះស្លែររបស់លោក អ៊ុក ភារុណ ប្រធានប្រៃយ៍សណី និងទូរគមនាគមន៍ខេត្តកំពត ក្រោយពី បណ្តាញព័ត៌មានក្នុងស្រុកជាង១០ បានចុះផ្សាយអំពីរឿងអាស្រូវរបស់ប្រធានមន្ទីរមួយនេះជាបន្ត បន្ទាប់នោះ។
តាមមន្ត្រីមន្ទីប្រៃយ៍សណីបានអោយដឹងថាក្នុងពេលចុះស្រាវជ្រាវករណីអំពើពុករលួយនៅ ក្នុងមន្ទីរនោះគឹគណៈប្រតិភូរបស់ក្រសួងបានហៅមន្ត្រីនៅក្នុងមន្ទីរសួរម្តងមួយៗដើម្បីរកការពិត ។ ហើយមានមន្ត្រីមួយចំនួនបានឆ្លើយបំភ្លឺប្រាប់គណៈ ប្រតិភូតាមអ្វីដែលកើតមាននៅក្នុងមន្ទីរ និង មន្ត្រីខ្លះក៏បានឆ្លើយបង្វែរការពិតដែរ។
លោកស្រី អ៊ិន សារិ អនុប្រធានមន្ទីរប្រៃយ៍សណីខេត្តកំពតបានថ្លែងអោយដឹងថា ក្នុងពេល គណៈប្រតិភូសាកសួរអ្នកស្រីអំពីរឿងកាសែតចុះផ្សាយនោះ ថាពិតឬមិនពិត? ក្នុងពេលនោះអ្នកស្រី បានបំភ្លឺថាការចុះផ្សាយរបស់កាសែតទាំងនោះគឺជាការពិតទាំងស្រុង មិនមែនចេះតែផ្សាយតាម ការនឹកឃើញទេ។ ហើយលោកស្រីក៏បានសំណូមពរអោយថ្នាក់ដឹកនាំក្រសួងចាត់ការករណីនេះ ទៅតាមនីតិវីធីច្បាប់។
សម្រាប់មន្ត្រីរាជការជាច្រើននៅក្នុងមន្ទីរប្រៃយ៍សណីខេត្តកំពតពេលឃើញគណៈប្រតិភូ របស់ក្រសួងប្រៃយ៍សណីចុះទៅដល់មន្ទីរនោះពួកគាត់បានសម្តែងនូវការស្វាគមន៍នូវការចុះស្រាវ ជ្រាវករណីអំពើពុករលួយខាងលើ។ ហើយបានសំណូមពរអោយក្រុមគណៈប្រតិភូស្វែងរកការពិត អោយបានច្រើនជៀសវាងការគិតអំពីផលប្រយោជន៍ជាធំអោយសោះ។ ព្រោះថាអំពើពុករលួយ នេះបានកើតមានឡើងអស់រយៈពេល១០ឆ្នាំមកហើយ និងបានធ្វើអោយមន្ត្រីរាជាការជាច្រីននៅ ក្នុងមន្ទីរអស់ទឹកចិត្តក្នុងការបំពេញភារកិច្ច។
សូមរំលឹកថាអំពើពុករលួយរបស់លោកអ៊ុកភារុណ ទី១៖បានរក្សាឈ្មោះមន្ត្រីខ្មោច ម្នាក់ឈ្មោះលាប់ ចេស្តា តាំងពីអង្គការស៊ីម៉ាក់បង្កើតដំបូងរហូតដល់សព្វថ្ងៃដោយលោកលាប ចេស្តា នេះបានចូល បំរើការងារនៅអង្គការស៊ីម៉ាក់តាំងពីនោះមក។ចំណែកឈ្មោះលោកស្រីហុង ចាន់ដេត ក៍មិនបានបំរើ ការងារនៅក្នុងមន្ទីរទេ ប៉ុន្តែប្រាក់ខែរបស់លោកលាប់ ចេស្តា និងលោកស្រីហុង ចាន់ដេត ត្រូវ លោកប្រធានមន្ទីរ អ៊ុក ភារុណ បើកយកហើយនៅពេលមានការត្រួតពិនិត្យមន្ត្រីរាជការម្តងៗ លោកអ៊ុក ភារុណ តែងតែទូរស័ព្ទហៅអ្នកទាំងពីរមកបង្ហាញវត្តមានជានិច្ច។ហើយបានស៊ីប្រាក់ខែរបស់អនុ ប្រធានមន្ទីរម្នាក់ឈ្មោះណុប ប៉ុណ្ណារ៉េត ខណៈពេលអនុប្រធានមន្ទីររូបនេះបានចូលបំរើការងារ ជាប្រធានសាខាក្រុមហ៊ុនខាំមែនតែលខេត្តកំពតនោះ។ ទី២៖បានកិបកេងលើការចំណាយសំរាប់ការងាររដ្ឋបាលនៅក្នុងមន្ទីរដូចជាលុយបេសកកម្មលុយសំរាប់ទិញសំភារៈផ្សេងៗដែលលុយជំពូកនេះក្នុង១ឆ្នាំគឺរដ្ឋបានផ្តល់ឲ្យចំនួន៨លើកដោយក្នុង១លើកលោកប្រធានមន្ទីរអ៊ុក ភារុណ អាចកិបកេងបានប្រាក់ ២លានកន្លះទៅ៣លានរៀល។ទី៣៖បានកិបកេងលុយសំរាប់ក្រាលឥដ្ឋកូរូឡានិងថែទាំជំវិញមន្ទីររយៈពេល៣ឆ្នាំជាប់គ្នាដោយនៅឆ្នាំ២០១១រដ្ឋបានផ្តល់លុយឲ្យ៥០លានរៀលឆ្នាំ២០១២២០១៣រដ្ឋបានផ្តល់លុយឲ្យក្នុង១ឆ្នាំៗ៤៧លានរៀលហើយនៅពេលលុយនេះធ្លាក់មកម្តងៗគឺលោកប្រធានមន្ទីរទៅបើកដោយស្ងាត់ៗតែម្នាក់ឯងហើយការចំណាយយ៉ាងណានោះក៍លោកប្រធានមិនឲ្យមន្ត្រីនៅក្នុងមន្ទីរដឹងនោះទេ។ទី៤៖លោកប្រធានមន្ទីរបានជួលទីធ្លាជុំវិញបរិវេណរបងមន្ទីរទៅឲ្យក្រុមអាជីវករលក់ដូរចំនួយ១០នាក់ក្នុងមានមន្ត្រីរបស់មន្ទីរម្នាក់ប៉ុណ្ណោះជាមួយគ្នានោះលោកប្រធានមន្ទីរបានអនុញ្ញាតឲ្យក្រុមអាជីវការទាំងនោះប្រើប្រាស់ទឹកភ្លើងរបស់មន្ទីររួមនិងយកសំភារៈមកទុកក្នុងមន្ទីរថែមទៀតចំណែកចំណូលពីការជួលនេះលោកប្រធានមន្ទីរយកតែម្នាក់ឯង។
ដោយសារការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពរបស់លោកប្រធានមន្ទីរអ៊ុក ភារុណ នោះបាន ធ្វើឲ្យរូបលោកទទួលបានផលប្រយោជន៍យ៉ាងតិចក្នុង១ខែ៤លានរៀល។ហើយបញ្ហានេះបានធ្វើឲ្យមន្ត្រីជាច្រើនមានការមិនពេញចិត្តលើការដឹកនាំរបស់ប្រធានមន្ទីររូបនេះ។ជាមួយគ្នានោះក្រុមមន្ទីរនៅក្នុងមន្ទីរប្រៃយ៍ណីខេត្តកំពតបានអំពាវនាវដល់រដ្ឋក្រសួងប្រៃយ៍នីក្រសួងពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយប្រញាប់ចាត់វិធានការស្រាវជ្រាវបញ្ហាអំពើពុករលួយរបស់លោកអ៊ុក ភារុណ ជាបន្ទាន់ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន។
សូមបញ្ជាក់ថានៅក្នុងប្រៃយ៍នីខេត្តកំពតបើយោងតាមតារាងបើកប្រាក់បៀរវត្តន៍គឺមានមន្ត្រីរាជការសរុប១១រូបប៉ុន្តែស្ថានភាពពិតគឺមាន៨រូបដោយ៣រូបទៀតដូចជាឈ្មោះលាប់ ចេស្តា ឈ្មោះហុង ចាន់ដេត និង ណុប ប៉ុណ្ណារ៉េត បានទៅបំរើការងារផ្សេងអស់រយៈពេលរាប់ឆ្នាំមកហើយ៕