ភ្នំពេញ ៖ នាងបាន លីនដាហៅស្រីណិប មានប្ដី ឈ្មោះ យិន យ៉ុង ជាមន្ដ្រីបម្រើការងារ នៅ ក្រសួងពាណិជ្ជកម្មស្នាក់នៅផ្ទះលេខ ៧៨ ផ្លូវលេខ២៦៥ ក្រុម១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកមានមុខរបរបើក លក់ភេសជ្ជៈគ្រប់មុខស្ថិតនៅខាងក្រោយផ្សារហេងលីកំពុងត្រូវបាន សមាជិកប្ដឹង ទៅតុលាការរួចហើយ។
ស្ដ្រីមេតុងទីនរូបនេះបានដើរប្រមូល លុយតុងទីនពីសមាជិកដែលលេងជា មួយរាប់រយក្បាលខ្លះជាប្រាក់ដុល្លារ១០ ទៅ៥០ដុលា្លរ និងប្រាក់រៀលក្បាល១ម៉ឺន ដេញប្រចាំថ្ងៃ ដែលមានសមាជិកក្នុង១ ក្បាលពី២០០-៣០០នាក់។ មេតុងទីន រូបនេះបានប្រមូលលុយពីសមាជិកអស់ រយៈពេលច្រើនខែ គឺតាំងពីដើមឆ្នាំ ២០១៣មកម្ល៉េះ ដែលពេលខ្លះមានការ ដេញប្រមូលឱ្យកូនបានមួយចំនួនតែគេមិនដឹងថា ជាការដេញឱ្យសមាជិកតុង ទីនពិតប្រាកដឬក៏មេប្រមូលយកនោះ ទេ។ លុះទើបតែក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះមេតុងទីនឈ្មោះ លីន ដា នេះដើរប្រមូលលុយតុងទីនបាន ប្រាក់ច្រើនក៏បានគេចខ្លួនមួយរយៈ។ បន្ទាប់មកក៏វិលត្រឡប់មកផ្ទះវិញហើយក៏ឈប់បង់លុយឱ្យសមាជិករបស់ ខ្លួនទាំងអស់ ទើបសមាជិកអ្នកលេងតុងទីននៅ ម្ដុំសំណង់១២ ក្រោយផ្សារហេងលីមាន ការភ្ញាក់ផ្អើលជ្រួលច្របល់ដឹងថា ស្ដ្រីរូបនេះបានបោកយកលុយពួកគាត់គ្រប់ៗគ្នា។
សមាជិកម្នាក់ៗត្រូវស្ដ្រីមេតុង ទីនរូបនោះបោកប្រមូលលុយយកក្នុង ម្នាក់ៗពី៣០០០ដុល្លារ ដល់ជាង១ម៉ឺន ដុល្លារឯណោះ។ នៅពេលដែលសមាជិក ទាំងនោះដឹងថា ចាញ់បោកមេតុងទីន រូបនេះក៏នាំគ្នាទៅទារលុយរបស់ខ្លួនមក វិញតែមេតុងទីនរូបនេះមិនបានបដិសេធថាមិនសងនោះទេប៉ុន្ដែគេ សន្យាថា សង ក្នុង១ថ្ងៃ១ម៉ឺនរៀល ឬក្នុង១សបា្ដហ៍ ២០ ដុល្លារជាដើម។ ក្រោយមកស្ដ្រីរូបនោះ មិនបានសងតាមការសន្យានោះទេហើយ មិនតែប៉ុណ្ណោះនៅពេលដែលសមាជិកតុងទីនទៅទារលុយរបស់ខ្លួនមកវិញ ត្រូវបានមេតុងទីនរូបនោះប្រើពាក្យសម្ដី អសុរោះ ហើយមានអ្នកខ្លះរងការជេរ បញ្ជោរពីមេតុងទីនថែមទៀតផង៕