ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល​បុរស​ម្នាក់​ចូលទៅ​ម៉ាស្សា​និង​កោស​ជប់ ហើយ​ស្រែកថា​បាត់​លុយ ​

ភ្ញាក់ផ្អើល​បុរស​ម្នាក់​ចូលទៅ​ម៉ាស្សា​និង​កោស​ជប់ ហើយ​ស្រែកថា​បាត់​លុយ ​

ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​២០១៤  មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចូលទៅ​កន្លែង​កោស​ជប់ និង​ម៉ាស្សា​មួយកន្លែង ស្ថិតនៅក្នុង​ច្រកចូល​ផ្ទះល្វែង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ស្រែក​ឆោឡោ​ថា​បាត់​លុយ​ចំនួន​៥០​ដុល្លា រ​បន្ទាប់ពី​រូបគាត់​មិន​ស្រួល ខ្លួន​ហើយ​បាន​ចូលទៅ​កោស​ជប់ និង​ម៉ាស្សា​រួច​ក៏បាន ដេកលក់ មួយ​ភ្លែត ពេលដែល​ភ្ញាក់ឡើង​បើក​កាបូប​យកលុយ​អោយ​ថ្លៃ​កោស​ជប់​និង​ម៉ាស្សា​ឃើញថា​បាត់អស់​ចំនួន​៥០​ដុល្លារ ទើប​បណ្ដាលអោយ មានការ​ភ្ញាក់ផ្អើល​ហើយ​សមត្ថកិច្ច​ក៏បាន​ចុះមក​អន្តរាគមន៍​សួរនាំ​ពី​បញ្ហា​នេះ
​ប៉ុន្តែ​ក្រោយពេល​សមត្ថកិច្ច​សួរនាំ​រួច​បុរសរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ទេ ព្រោះ​គិតថា​មិនអាច​រកលុយ​នោះ​ឃើញ​វិញ​ទេ និង​មិន​ចង់​មានរឿង​វែងឆ្ងាយ​ខាតបង់​ពេលវេលា ចាត់ទុកថា​យប់​និង​ស៊ូ​យ​ទៅ​ចុះ​ហើយ​ក៏បាន​ឡើង​រថយន្ត​ជិះ​ចេញទៅ​បាត់ទៅ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya